ឯកឧត្តម ប៉ែន បូណា៖ «បើគេបំផ្លើសបំភ្លៃយើងបំភ្លឺ បើគេប្រឌិតយើងយកការពិតទៅបន្សាប»

2025/03/05 09:14:00 pm        286

ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នក​នាំពាក្យ​រាជរដ្ឋាភិបាល បានដាក់ចេញអភិក្រមច្បាស់លាស់មួយចំនួន សម្រាប់មន្ត្រីអ្នកនាំពាក្យ និងមន្ត្រីអាជ្ញាធរពាក់ព័ន្ធទាំងអស់អនុវត្តជាប្រចាំនៅក្នុងសមរភូមិព័ត៌មាននិងសាធារណមតិដើម្បីការពារសុខសន្តិភាព ភាពសុខសាន្តរបស់ប្រជាពលរដ្ឋក៏ដូចជាការពារសមិទ្ធផលដ៏ធំធេង​របស់រាជរដ្ឋាភិបាលចេញពីការមួលបង្កាច់របស់ក្រុមប្រឆាំងជ្រុលនិយម។ អភិក្រមទាំងនោះមានដូចជា «បើគេបំផ្លើសបំភ្លៃយើងបំភ្លឺ បើគេប្រឌិតយើងយកការពិតមកបន្សាប»។

ការលើកឡើងរបស់ ឯកឧត្តម ប៉ែន បូណា បានធ្វើឡើងក្នុងឱកាសដែលឯកឧត្តម បានអញ្ជើញធ្វើជាអធិបតី និងជាវាគ្មិន ក្នុងវគ្គបណ្ដុះបណ្ដាល ស្ដីពី «ប្រសិទ្ធភាពនៃការងារព័ត៌មាននិងនាំពាក្យ» នៅព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥ នៅសាលាខេត្តត្បូងឃ្មុំ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ម៉ៅ ឌុង អភិបាលរងខេត្តទទួលបន្ទុកអ្នកនាំពាក្យ តំណាងឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ ថ្នាក់ដឹកនាំ មន្ត្រីអ្នកនាំពាក្យ និងមន្ត្រីរាជការចំណុះរដ្ឋបាលខេត្ត មន្ទីរ ក្រុង ស្រុក ឃុំ សង្កាត់ សរុបចំនួនជាង ៣០០នាក់។

ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលបានពន្យល់ថា នៅក្នុងបរិបទនៃការរីកចម្រើនបច្ចេកវិទ្យាឌីជីថល ក្រុមប្រឆាំងជ្រុលនិយមដែលមិនបានសាងសមិទ្ធផលអ្វីបន្តិចសោះដើម្បីប្រទេសជាតិនិងប្រជាពលរដ្ឋ តែបែរជាប្រើប្រាស់ព័ត៌មានប្រឌិតក្លែងក្លាយ មួលបង្កាច់ ញុះញង់ បំផ្លើសបំភ្លៃជាអាវុធយុទ្ធសាស្ត្រដើម្បីបង្ខូចបង្កាច់រាជរដ្ឋាភិបាលទៅវិញ។ ឯកឧត្តមបន្តថា ប្រឈមមុខនឹងនយោបាយទុច្ចរិតបែបឈ្នានីសដ៏ស្មោគគ្រោកនេះ យើងទាំងអស់គ្នាដែលជាអ្នកធ្វើការលើវិស័យព័ត៌មាននិងសាធារណមតិត្រូវតែរួសរាន់បំភ្លឺចំពោះព័ត៌មានបំផ្លើសបំភ្លៃ និងបន្សាបព័ត៌មានប្រឌិតទាំងឡាយដោយមិនទុកលំហឱ្យក្រុមជ្រុលនិយមទាំងនោះចូលមកបំពុលសង្គមជាដាច់ខាត។

បើតាមអ្នកនាំពាក្យរាជរដ្ឋាភិបាល មានតែការពិតទេដែលជាឱសថសម្រាប់បន្សាបព័ត៌មានក្លែងក្លាយប្រកបដោយប្រសិទ្ធភាពដើម្បីកុំឱ្យប្រជាពលរដ្ឋយល់ច្រឡំនិងជឿតាមការឃោសនាភូតកុហករបស់ក្រុមប្រឆាំងជ្រុលនិយមមួយក្តាប់តូចដែលរត់គេចពីសំណាញ់ច្បាប់កម្ពុជាទៅរស់នៅឯក្រៅប្រទេស ហើយដែលកំពុងប្រើប្រព័ន្ធបច្ចេកវិទ្យាឌីជីថលដើម្បីបម្រើនយោបាយបដិវត្តន៍ពណ៌ដោយប៉ុនប៉ងផ្សងព្រេងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។

ប៉ុន្តែ តាមរយៈព័ត៌មានពិតដែលយើងផ្តល់ជូនប្រជាពលរដ្ឋតាមអភិក្រមខាងលើនិងសកម្មភាពបុរេសកម្មនានាដែលបង្ហាញពីសមិទ្ធផលរបស់រាជរដ្ឋាភិបាល ក្រុមប្រឆាំងជ្រុលនិយមកាន់តែឯកោពីមួយថ្ងៃទៅមួយថ្ងៃប្រៀបដូចចង្កៀងអស់ប្រេង។ នេះជាការកត់សម្គាល់របស់ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល។

ទន្ទឹមនឹងនោះ ឯកឧត្តម ប៉ែន បូណា ក៏លើកទឹកចិត្តឱ្យអ្នកនាំពាក្យ មន្ត្រីទទួលបន្ទុកព័ត៌មាននិងមន្ត្រីអាជ្ញាធរពាក់ព័ន្ធទទួលយកមតិរិះគន់បែបស្ថាបនា ក៏ដូចជាសំណូមពរនានារបស់ប្រជាពលរដ្ឋមកដោះស្រាយក្រោមអភិក្រម៖«កុំបដិសេធបញ្ហាពិត តែត្រូវពិនិត្យនិងរកដំណោះស្រាយ»។ អភិក្រមនេះក៏មានសារសំខាន់មិនអាចមើលរំលងបានសម្រាប់មន្ត្រីអាជ្ញាធរក្នុងនាមជាអ្នកបម្រើប្រជាពលរដ្ឋ។

ឯកឧត្តម ម៉ៅ ឌុង អភិបាលរងខេត្តទទួលបន្ទុកអ្នកនាំពាក្យ តំណាងឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ មានប្រសាសន៍ស្វាគមន៍ឯកឧត្តម ប៉ែន បូណា ដែលបានចំណាយពេលវេលាផ្តល់វគ្គបណ្តុះបណ្តាលដ៏មានសារសំខាន់នៅថ្ងៃនេះ។ ឯកឧត្តមបន្តថា ការងារព័ត៌មាន និងសាធារណមតិ គឺជាកិច្ចការដ៏មានសារៈសំខាន់ស្របពេលដែលពិភពលោកមានការរីកចម្រើនផ្នែកបច្ចេកវិទ្យាព័ត៌មាន ប៉ុន្តែ ទន្ទឹននឹងនោះ យើងសង្កេតឃើញថា ព័ត៌មានក្លែងក្លាយ អុជអាល និងបំភ្លៃបំផ្លើសការពិត ឬមិនគ្រប់ជ្រុងជ្រោយក៏ជសបញ្ហាប្រឈមដ៏ធំមួយ។ ប្រការទាំងនេះ ទាមទារឲ្យយើងមានការស្មារតី ប្រុងប្រយ័ត្នខ្ពស់ ចេះគ្រប់គ្រង និងចេះឆ្លើយតប ដើម្បីការពារ និងរក្សាតម្លៃនៃការដឹកនាំរបស់រាជរដ្ឋាភិបាល និងរដ្ឋបាលគ្រប់ថ្នាក់៕

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm