មន្ត្រីមនុស្សធម៌របស់អង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃអង្គារថា ការកើនឡើងនៃអំពើហិង្សានៅក្នុងខេត្តចុងកើតបំផុតចំនួនបីរបស់សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ (DRC) កំពុងបង្កើនការព្រួយបារម្ភយ៉ាងខ្លាំងសម្រាប់ជនស៊ីវិល រួមទាំងបុគ្គលិកជំនួយផងដែរ។
លោក Bruno Lemarquis អ្នកសម្របសម្រួលមនុស្សធម៌របស់UN សម្រាប់ប្រទេសកុងហ្គោ បានសម្តែងការព្រួយបារម្ភចំពោះការកើនឡើងនាពេលថ្មីៗនេះនៃអំពើហិង្សាដែលកំណត់គោលដៅលើជនស៊ីវិល រួមទាំងបុគ្គលិកសង្គ្រោះ និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល នៅក្នុងខេត្ត លោក Lemarquis បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការវាយប្រហារ រួមទាំងការចាប់ពង្រត់អ្នកជំងឺរាប់សិបនាក់ពីមន្ទីរពេទ្យចំនួនពីរ គឺជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើច្បាប់មនុស្សធម៌អន្តរជាតិ និងសិទ្ធិមនុស្ស។ ពួកគេគំរាមកំហែងប្រតិបត្តិការផ្តល់ជំនួយ ដល់ជនស៊ីវិលរាប់លាននាក់។
នៅក្នុងខេត្ត Ituri អាជ្ញាធរក្នុងតំបន់រាយការណ៍ថា មនុស្សជាង ១៦.000នាក់ បានភៀសខ្លួនចេញពីការប៉ះទង្គិចគ្នា នៅក្នុងទឹកដីនៃទីក្រុង Djugu ចាប់តាំងពីថ្ងៃព្រហស្បតិ៍។ តំបន់នេះ បានឃើញមានការកើនឡើងនៃការប៉ះទង្គិចគ្នា និងការវាយប្រហារដោយក្រុមប្រដាប់អាវុធ ដែលបណ្តាលឲ្យជនស៊ីវិលស្លាប់យ៉ាងច្រើន និងរត់ភៀសខ្លួន។
លោក Stephane Dujarric អ្នកនាំពាក្យរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិលោក អង់តូនីញ៉ូ ហ្គុយតឺរេស(Antonio Guterres) បាននិយាយថា ទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ (UNHCR) បានចេញរបាយការណ៍ថ្មីមួយស្តីពីជនភៀសខ្លួន ដែលត្រឡប់ទៅភាគខាងកើតកុងហ្គោវិញ។