កម្ពុជា​ទទួល​បាន​សិទ្ធ​ធ្វើ​ម្ចាស់ផ្ទះ AFF U23 Championship 2022

2021/11/24 05:16:27 pm        194

​បាល់ទាត់៖ សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា ​(FFC) បានប្រកាស​ជា​ផ្លូវការថា កម្ពុជា​បានទទួល​សិទ្ធ​ធ្វើ​ម្ចាស់ផ្ទះ​រៀបចំ​ការប្រកួត​បាល់ទាត់​ជើងឯក​អាស៊ីអាគ្នេយ៍​យុវជន​អាយុ​ក្រោម ២៣​ឆ្នាំ ឆ្នាំ​២០២២ (AFF U23 Championship 2022) ចាប់ពី​ថ្ងៃទី​១៤ ដល់​ថ្ងៃទី​២៦ ខែកុម្ភៈ ឆ្នាំ​២០២២ ខាងមុខនៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ និង​កីឡដ្ឋាន​ព្រី​នស៍។​

​ការប្រកាស​នេះបន្ទាប់ពី​សហព័ន្ធ​កីឡាបាល់ទាត់​អាស៊ីអាគ្នេយ៍​ (AFF) បានប្រកាស​តែងតាំង​ក្រុមហ៊ុន SPORTFIVE ជា​ដៃគូ​ពាណិជ្ជកម្ម​ផ្ដាច់មុខ​រយៈពេល​វែង​រប​ស់​ខ្លួនកាលពី​ថ្មីៗ ដើម្បី​ជំរុញ​ឲ្យ​រាល់​ព្រឹត្តិការណ៍​របស់ AFF ទទួលបាន​ជោគជ័យ ពិសេស​ការប្រកួត AFF Suzuki Cup ក៏ដូចជា​ការប្រកួត​ជើងឯក​យុវជន AFF U23 Championship ផងដែរ។​ ​ឯកឧត្តម ខៀវ សា​ម៉េ​ត ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​អាស៊ីអាគ្នេយ៍បានបង្ហាញ​នូវ​សុទិដ្ឋិនិយម ក៏ដូចជា​ថ្លែងអំណរគុណចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា រួមទាំង​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជាបាន​ខិតខំ​ប្រឹងប្រែង និង​បានទទួល​សិទ្ធ​ធ្វើ​ម្ចាស់ផ្ទះ​ព្រឹត្តិការណ៍​ប្រចាំ​តំបន់​មួយ​នេះ។​ ​ចំណែក​ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា ក៏បាន​បង្ហាញ​សេចក្តីសោមនស្ស​រីករាយ​ក្នុង​ការធ្វើជា​ម្ចាស់ផ្ទះ​ព្រឹត្តិការណ៍ AFF U23 Championship នា​ឆ្នាំ​២០២២ ផងដែរ។

ឯកឧត្តម​បាន​អរគុណ AFF សម្រាប់​ការជឿទុកចិត្ត​មកលើ​កម្ពុជាដើម្បី​រៀបចំ​ព្រឹត្តិការណ៍​នេះ ខណៈ​ឯកឧត្តម​បាន​ប្ដេជ្ញា​នឹង​ប្រឹងប្រែង​ឱ្យ​អស់ពី​សមត្ថភាព ដើម្បី​ធានាថា​ការប្រកួត​ប្រព្រឹត្ត​ទៅដោយ​សុវត្ថិភាព សម្រាប់​អ្នកពាក់ព័ន្ធ​ទាំងអស់ ហើយ​ទន្ទឹងរង់ចាំ​ការធ្វើជា​ម្ចាស់ផ្ទះ​ការប្រកួត​បាល់ទាត់​យុវជន​ល្អ​បំផុត​នៅ​អាស៊ាននា​ឆ្នាំក្រោយ។​ ​គួរ​ដឹងថា ពានរង្វាន់ AFF U23 Championship គឺជា​ព្រឹត្តិការណ៍​ប្រចាំ​តំបន់​មួយ ដែល​បាន​បង្កើតឡើងកាលពី​ឆ្នាំ​២០០៥ នៅ​ប្រទេស​ថៃ។ យោង​តាម​សហព័ន្ធ​កីឡាបាល់ទាត់​អាស៊ីអាគ្នេយ៍ សមាជិក​ព្រឹត្តិការណ៍​មាន ១២ប្រទេសរួមមាន​កម្ពុជា ថៃ វៀតណាម ឡាវ ព្រុយ​ណេ ហ្វីលីពីន សិង្ហ​បុរី ម៉ាឡេស៊ី ឥណ្ឌូនេស៊ី មី​យ៉ាន់​ម៉ា ទី​ម័​រ​ខាងកើត និង​អូស្ដ្រាលី​ផងដែរ ។ ប៉ុន្តែ​បេក្ខភាព​ក្រុម ក៏ដូចជា​កាល​វិភា​គ​ប្រ​កួត​ផ្លូវការនៅ​មិនទាន់​កំណត់​នោះ​ទេ៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        71
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        283
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        349

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm