ប្រធានាធិបតីបណ្តោះអាសន្នស៊ីរី ស្វែងរកការដាក់សម្ពាធលើអ៊ីស្រាអែល ឲ្យដកកងទ័ពចេញពីភាគខាងត្បូង

2025/03/05 10:19:08 pm        66

ប្រធានាធិបតីបណ្តោះអាសន្នរបស់ប្រទេសស៊ីរី លោក Ahmed Al-Sharaa កាលពីថ្ងៃអង្គារ បានអំពាវនាវដល់សហគមន៍អន្តរជាតិ ដាក់សម្ពាធលើអ៊ីស្រាអែល ឲ្យដកកងទ័ពរបស់ខ្លួនចេញពីភាគខាងត្បូង «ជាបន្ទាន់» ខណៈដែលលោក បានចូលរួមកិច្ចប្រជុំកំពូលអារ៉ាប់ជាលើកដំបូង ចាប់តាំងពីឡើងកាន់តំណែង។

ចាប់តាំងពីក្រុមឥស្លាមនិយម Hayat Tahrir Al-Sham (HTS) របស់លោក Sharaa បានដឹកនាំការវាយលុក ដែលបានផ្តួលរំលំប្រធានាធិបតីស៊ីរីកាន់អំណាចយូរ គឺលោក បាសា អាល់អាសាដ ( Bashar al-Assad) កាលពីថ្ងៃទី ០៨ ខែធ្នូ អ៊ីស្រាអែលបានដាក់ពង្រាយកងទ័ព ទៅកាន់តំបន់ទ្រនាប់ដែលល្បាតដោយអង្គការសហប្រជាជាតិ ដែលបានខណ្ឌចែករវាងកងកម្លាំងអ៊ីស្រាអែល និងស៊ីរី នៅលើតំបន់យុទ្ធសាស្ត្រ Golan Heights ចាប់តាំងពីឆ្នាំ ១៩៧៤។

អ៊ីស្រាអែលបានគ្រប់គ្រងភាគច្រើននៃតំបន់ខ្ពង់រាប Golan Heights ចាប់តាំងពីឆ្នាំ ១៩៦៧ ហើយក្រោយមក បានដាក់តំបន់នេះជាឧបសម្ព័ន្ធដែលដោយភ្ជាប់ទៅភាគអាគ្នេយ៍នៃប្រទេសស៊ីរី ជាការសម្រេចមួយ ដែលមិនត្រូវបានទទួលស្គាល់ដោយអង្គការសហប្រជាជាតិ។

ក្រៅពីការលុកលុយដោយថ្មើរជើង កងកម្លាំងអ៊ីស្រាអែល ក៏បានធ្វើការវាយប្រហារតាមអាកាសម្តងហើយម្តងទៀតប្រឆាំងនឹងទីតាំងយោធាស៊ីរី ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ។

លោក Sharaa បានថ្លែងប្រាប់កិច្ចប្រជុំកំពូលនៃមេដឹកនាំអារ៉ាប់ នៅទីក្រុងគែរថា៖«យើងជំរុញសហគមន៍អន្តរជាតិឲ្យរក្សាការប្តេជ្ញាចិត្តផ្នែកច្បាប់ និងផ្នែកសីលធម៌របស់ខ្លួន ដោយគាំទ្រសិទ្ធិរបស់ស៊ីរី និងដាក់សម្ពាធឲ្យអ៊ីស្រាអែលដកកងទ័ព ចេញពីភាគខាងត្បូងប្រទេសស៊ីរី ជាបន្ទាន់»។

អត្ថបទដែលទាក់ទង

រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm        1
អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន

2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm