មេដឹកនាំប្រទេសលីបង់ និងស៊ីរី ប្តេជ្ញាគ្រប់គ្រងឧប្បត្តិហេតុ នៅតាមព្រំដែន

2025/03/05 10:21:04 pm        104

ប្រធានាធិបតីលីបង់លោក Joseph Aoun កាលពីថ្ងៃអង្គារ បានពិភាក្សាជាមួយសមភាគីស៊ីរី លោក Ahmed Al-Sharaa នៅក្រៅកិច្ចប្រជុំកំពូលអារ៉ាប់ នៅទីក្រុងគែរ ក្នុងអំឡុងពេលដែលអ្នកទាំងពីរ បានព្រមព្រៀងគ្នាលើឧប្បត្តិហេតុ នៅតាមបណ្តោយព្រំដែនរួមគ្នារបស់ពួកគេ។

ប្រទេសស៊ីរីមានព្រំប្រទល់ប្រវែង ៣៣០ គីឡូម៉ែត្រ (២០៥ម៉ាយ) ជាមួយប្រទេសលីបង់ ដោយគ្មានការកំណត់ជាផ្លូវការ នៅតាមចំណុចផ្សេងៗ ដែលធ្វើឲ្យវាមានច្រកតូចៗជាច្រើន ហើយងាយនឹងមានការរត់   ពន្ធ។

ដោយការទម្លាក់លោក អាសាដ ពីតំណែង ក្នុងខែធ្នូ បន្ទាប់ពីការគ្រប់គ្រងអស់រយៈពេល ៥ទសវត្សរ៍របស់គ្រួសាររបស់ខ្លួន ប្រទេសស៊ីរីនិងលីបង់ដែលមានប្រវត្តិជម្លោះនិងអំពើហិង្សាដ៏ជូរចត់ បានចាប់ផ្តើមរៀប   ចំការកសាងប្រទេសឡើងវិញ រៀងៗខ្លួន។ 

ការឈ្នះការបោះឆ្នោតនៅថ្ងៃទី ០៩ ខែមករា របស់លោក Aoun បានបំពេញតំណែងប្រធានាធិបតីដែលទំនេររយៈពេល ២ឆ្នាំ នៅក្នុងប្រទេសលីបង់ បន្ទាប់ពីក្រុមហេសបូឡា ដែលជាកម្លាំងដ៏មានឥទ្ធិពលរបស់ប្រទេសនេះ បានទទួលរងការខាតបង់យ៉ាងធ្ងន់ធ្ងរ នៅក្នុងសង្គ្រាមជាមួយអ៊ីស្រាអែល។

ក្រុមហេសបូឡា ក៏បានបាត់បង់ផ្លូវផ្គត់ផ្គង់ដ៏សំខាន់របស់ខ្លួនពីអ៊ីរ៉ង់ដែលគាំទ្រខ្លួន តាមរយៈប្រទេសស៊ីរី បន្ទាប់ពីក្រុមឧទ្ទាម Hayat Tahrir Al-Sham (HTS) របស់លោក Sharaa បានបណ្តេញលោក អាសាដ ចេញពីអំណាច ហើយបន្ទាប់មក លោក Sharaa បានក្លាយជាប្រធានាធិបតីបណ្តោះអាសន្នរបស់ប្រទេសស៊ីរី។ 

ការិយាល័យប្រធានាធិបតីលីបង់ បាននិយាយនៅលើបណ្តាញសង្គម X កាលពីថ្ងៃអង្គារថា៖«លោកប្រធានាធិបតី Aoun និងប្រធានាធិបតីស៊ីរីលោក Sharaa បានដោះស្រាយបញ្ហាជាច្រើន» ដោយបន្ថែមថា ពួកគេបានយល់ព្រមលើ«តម្រូវការ ដើម្បីគ្រប់គ្រងព្រំដែនរវាងប្រទេសទាំងពីរ»។

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm