អង្គការសហប្រជាជាតិ បានបើកការអំពាវនាវជាបន្ទាន់មួយ ដើម្បីរៃអង្គាសប្រាក់ចំនួន ១១,២ លានដុល្លារសម្រាប់ជួយផ្តល់មូលនិធិ ដល់ការឆ្លើយតបរបស់ប្រទេសអ៊ូហ្គង់ដា ចំពោះការផ្ទុះឡើងនៃជំងឺអេបូឡា (Ebola) ដែលបានបណ្តាលឲ្យមនុស្សពីរនាក់ ស្លាប់ បន្ទាប់ពីថវិកាសុខភាពរបស់ប្រទេសនេះ ត្រូវខ្វះខាត ដោយសារសហរដ្ឋអាមេរិក កាត់បន្ថយជំនួយបរទេស។
ប្រទេសអ៊ូហ្គង់ដា បានប្រកាសពីការផ្ទុះឡើងនៃជំងឺធ្លាក់ឈាមដែលឆ្លងខ្លាំង ហើយជារឿយៗអាចបណ្តាលឲ្យស្លាប់ ក្នុងខែមករា ក្នុងរដ្ឋធានី Kampala បន្ទាប់ពីការស្លាប់របស់គិលានុបដ្ឋាបុរសម្នាក់ នៅឯមន្ទីរពេទ្យបង្អែកជាតិមួយរបស់ប្រទេសអាហ្វ្រិកខាងកើត។
អង្គការសុខភាពពិភពលោក បាននិយាយដោយដកស្រង់សម្តីរបស់ក្រសួងសុខាភិបាលរបស់ប្រទេសនេះថា អ្នកជំងឺអេបូឡាទី២ ដែលជាកុមារអាយុ ៤ឆ្នាំ បានស្លាប់ កាលពីសប្តាហ៍មុន។
ករណីដែលត្រូវបានបញ្ជាក់ចំនួន១០របស់អ៊ូហ្គង់ដា មានការពាក់ព័ន្ធទៅនឹងជំងឺអេបូឡា នៅប្រទេសស៊ូដង់ ដែលមិនមានវ៉ាក់សាំង ដែលត្រូវបានអនុម័ត។
នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានប្រកាសកាលពីកាលពីថ្ងៃអង្គារ អង្គការសហប្រជាជាតិ បាននិយាយថា មូលនិធិនេះ នឹងគ្របដណ្តប់លើការឆ្លើយតបនឹងជំងឺអេបូឡា ចាប់ពីខែមីនា ដល់ខែឧសភា នៅក្នុងស្រុកចំនួន ៧ ដែលមានហានិភ័យខ្ពស់។