លោក Trump៖ ពន្ធនឹងបង្ក «បញ្ហាតិចតួច» ដល់សេដ្ឋកិច្ចអាមេរិក តែចាំបាច់ត្រូវការពារ «ព្រលឹង» ជាតិ

2025/03/05 10:38:40 pm        83

ប្រធានាធិបតីអាមេរិក លោក Donald Trump កាលពីថ្ងៃអង្គារ (ទី៤ ខែមីនា) បាននិយាយថា សេដ្ឋកិច្ចអាមេរិក នឹងជួបប្រទះ «បញ្ហា» ខ្លះៗ ដោយសារការដំឡើងពន្ធ ប៉ុន្តែលោកបានពោលសរសើរវិធានការនេះថា ជាឧបករណ៍ដែលនឹងជួយឲ្យឧស្សាហកម្មក្នុងស្រុករីកចម្រើន។

នៅក្នុងសុន្ទរកថាដំបូងរបស់លោកទៅកាន់សម័យប្រជុំរួមរបស់សភា គិតចាប់តាំងពីបានវិលត្រលប់ទៅកាន់សេតវិមានវិញ លោក Trump បានលើកឡើងថា៖ «ការដំឡើងពន្ធ មិនមែនត្រឹមតែការពារការងារអាមេរិកប៉ុណ្ណោះទេ។ ប៉ុន្តែវិធានការនេះ មានពាក់ព័ន្ធដល់ការការពារព្រលឹងជាតិរបស់យើង។ វានឹងមានការរំខានបន្តិចបន្តួចតែប៉ុណ្ណោះ ប៉ុន្តែយើងមិនអីទេ។ វានឹងមិនមានបញ្ហាអ្វីច្រើនឡើយ»។

លោក Trump បានព្រមានថា អ្នកដែលមិនបានផលិតផលិតផលរបស់ពួកគេ នៅសហរដ្ឋអាមេរិក នឹងត្រូវបង់ពន្ធ «ក្នុងករណីខ្លះ ត្រូវបង់ខ្ពស់ខ្លាំងទៀតផង»។ ជាមួយគ្នានេះ លោកក៏បានដាក់គោលដៅទៅលើសហភាពអឺរ៉ុប និងបណ្តាប្រទេសនានា ក្នុងនោះរួមទាំងប្រទេសកាណាដា ប្រេស៊ីល ឥណ្ឌា ម៉ិកស៊ិក និងកូរ៉េខាងត្បូងផងដែរ ជុំវិញអ្វីដែលលោកហៅថា ការអនុវត្តមិនយុត្តិធម៌។

គួរបញ្ជាក់ថា លោក Trump បានចាត់វិធានការយ៉ាងឆាប់រហ័ស ដើម្បីដំឡើងពន្ធ ដែលនឹងប៉ះពាល់ដល់ទំនិញតម្លៃប្រមាណជា ១,៤សែនកោដិដុល្លារ សម្រាប់ការនាំចូលទៅសហរដ្ឋអាមេរិក ពីប្រទេសកាណាដា ម៉ិកស៊ិក និងចិន ដោយមានគម្រោងបន្ថែមពន្ធទៀត។ ចំណាត់ការនេះបានធ្វើឲ្យមានភាពរំជើបរំជួលដល់ទីផ្សារហិរញ្ញវត្ថុ ដោយនាំឲ្យមានការសងសឹកយ៉ាងឆាប់រហ័ស ក្នុងនោះរួមទាំងការដំឡើងពន្ធតបត និងវិធានការផ្សេងៗទៀត៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        106
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        99
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        94

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm