នាយករដ្ឋមន្ត្រីជប៉ុនអះអាងពីឯករាជ្យនៃថវិកាការពារជាតិ ចំពេលមានសម្ពាធឲ្យចំណាយខ្ពស់ពីអាមេរិក

2025/03/06 12:15:43 am        78

នាយករដ្ឋមន្ត្រី លោក Shigeru Ishiba នៅថ្ងៃពុធ (ទី៥ មីនា) នេះ បានលើកឡើងថា ប្រទេសផ្សេងទៀត មិនមានឥទ្ធិពល ចំពោះការសម្រេចពាក់ព័ន្ធនឹងថវិកាការពារជាតិរបស់ជប៉ុននោះទេ បន្ទាប់ពីបេក្ខជនដែលត្រូវបានជ្រើសរើសដោយប្រធានាធិបតីអាមេរិក លោក Donald Trump សម្រាប់តួនាទីគោលនយោបាយកំពូលរបស់មន្ទីរបញ្ចកោណ បានអំពាវនាវឲ្យទីក្រុងតូក្យូចំណាយបន្ថែមទៀត ដើម្បីប្រជែងជាមួយប្រទេសចិន។

លោក Ishiba បានប្រាប់សភាថា៖ «ប្រទេសជប៉ុនធ្វើការសម្រេច ចំពោះថវិកាការពារជាតិ ដោយខ្លួនឯង។ ការសម្រេចនេះមិនគួរត្រូវបានធ្វើឡើងដោយផ្អែកលើអ្វីដែលប្រទេសផ្សេងទៀតប្រាប់ឲ្យធ្វើនោះទេ»។

ក្នុងឆ្នាំ២០២២ ប្រទេសជប៉ុនបានប្រកាសនូវយុទ្ធសាស្រ្តដំឡើងថវិកាយោធាចំនួន ៤៣សែនកោដិយ៉េន (២៨៧,០៩ពាន់លានដុល្លារ) ក្នុងរយៈពេល ៥ឆ្នាំ ដោយបង្កើនថវិកាការពារជាតិរបស់ខ្លួនទ្វេដងឲ្យដល់ប្រហែល ២ភាគរយនៃផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេស ដើម្បីទប់ទល់នឹងការគំរាមកំហែងសន្តិសុខដែលកំពុងកើនឡើងពីប្រទេសចិន រុស្ស៊ី និងកូរ៉េខាងជើង។

គូរបញ្ជាក់ថា បេក្ខជនដែលត្រូវបានតែងតាំងដោយរដ្ឋបាលលោក Trump ឲ្យកាន់តួនាទីជាអនុរដ្ឋមន្ត្រីការពារជាតិទទួលបន្ទុកគោលនយោបាយ គឺលោក Elbridge Colby បាននិយាយថា ប្រទេសជប៉ុនគួរតែបង្កើនការចំណាយរបស់ខ្លួន។

នៅក្នុងការឆ្លើយតបជាលាយលក្ខណ៍អក្សរ ចំពោះការមានសំណួរគោលនយោបាយមុន ពីសមាជិកព្រឹទ្ធសភាអាមេរិក លោក Colby បានលើកឡើងថា៖ «ជប៉ុនគួរតែចំណាយយ៉ាងហោចណាស់ ៣ភាគរយនៃ GDP លើវិស័យការពារជាតិឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន និងបង្កើនល្បឿននៃការកែប្រែវិស័យយោធារបស់ខ្លួន ដើម្បីផ្តោតលើការការពារជាយុទ្ធសាស្ត្រ ចំពោះប្រជុំកោះរបស់ខ្លួន និងការការពារសមូហភាព ក្នុងតំបន់របស់ខ្លួន»។

យ៉ាងណាក្ដី អ្នកនាំពាក្យជាន់ខ្ពស់របស់រដ្ឋាភិបាលជប៉ុន បានប្រាប់ឲ្យដឹងថា ការអភិវឌ្ឍវិស័យការពារជាតិរបស់ប្រទេស ផ្តល់អាទិភាពដល់គុណភាព ជាងទំហំថវិកា៕

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm