បេសកជន UN បានថ្កោលទោសការបង្កកើនឡើងភាពតានតឹងដោយអ៊ីស្រាអែលនៅស៊ីរីថា «មិនអាចទទួលយកបានទេ»

2025/03/05 05:21:16 pm        89

បេសកជនអង្គការសហប្រជាជាតិសម្រាប់សាធារណរដ្ឋអារ៉ាប់ស៊ីរីកាលពីថ្ងៃអង្គារ បានថ្កោលទោសយ៉ាងដាច់ខាតចំពោះ«ការកើនឡើងភាពតានតឹងផ្នែកយោធារបស់អ៊ីស្រាអែល រួមទាំងការវាយប្រហារតាមអាកាស» ទៅលើប្រទេសជិតខាងភាគខាងជើងរបស់ខ្លួន។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋស៊ីរី បាននិយាយថា អ៊ីស្រាអែលបានវាយប្រហារទៅលើតំបន់ Tartus កាលពីថ្ងៃចន្ទ បន្ទាប់ពីអ្នកឃ្លាំមើលសង្គ្រាម បានរាយការណ៍ពីការបំផ្ទុះនៅជិតកំពង់ផែក្រុង ហើយកងទ័ពអ៊ីស្រាអែលបានអះអាងថា ខ្លួនបានវាយប្រហារ «ទីតាំងយោធា» មួយទៀត នៅចុងខាងជើង។

ការថ្កោលទោសនេះ បានកើតឡើង បន្ទាប់ពីអ៊ីស្រាអែល បានធ្វើការវាយប្រហារតាមអាកាសរាប់រយលើក ក្រោយពីការវាយលុកដែលដឹកនាំដោយក្រុមឥស្លាមនិយម បានទម្លាក់ប្រធានាធិបតីលោក បាសា អាល់អាសាដ ( Bashar al-Assad) ពីអំណាច នៅក្នុងខែធ្នូ ជាអ្វីដែលខ្លួនបាននិយាយថា គឺជាកិច្ចប្រឹងប្រែង ដើម្បីការពាគ្រឿងយុទ្ធោបករណ៍របស់ស៊ីរីពីការធ្លាក់ចូលទៅក្នុងដៃរបស់គូប្រជែង។

អ៊ីស្រាអែល បានបញ្ជូនកងទ័ពចូលទៅក្នុងតំបន់ទ្រនាប់ ដែលយាមល្បាតដោយអង្គការសហប្រជាជាតិ ដែលបានខណ្ឌចែកកងកម្លាំងអ៊ីស្រាអែល និងស៊ីរី នៅលើតំបន់យុទ្ធសាស្ត្រ Golan Heights ចាប់តាំងពីឆ្នាំ ១៩៧៤ ។

បេសកជនអង្គការសហប្រជាជាតិទទួលបន្ទុកស៊ីរី លោក Geir Pedersen បាននិយាយកាលពីថ្ងៃអង្គារថា លោកមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការបន្តរំលោភលើកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាមឆ្នាំ ១៩៧៤។

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 04:43:21 pm        1
ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm        1
ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 09:50:57 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am