ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា ​ជំរុញ​​តំបន់​អាស៊ី និង​អឺរ៉ុប​ប្រកាន់​ខ្ជាប់​យន្តការ​ពហុ​ភាគី​និយម​ដើម្បី​ស្ដារ​សេដ្ឋកិច្ច-ពាណិជ្ជកម្ម​ឡើង​វិញ

2021/11/24 10:31:56 am        360

ភ្នំពេញ៖ ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា សម្ដេច​តេជោ ហ៊ុន សែន បាន​ជំរុញ​តំបន់​អឺរ៉ុប និង​អាស៊ីឱ្យ​ប្រកាន់​ខ្ជាប់​នូវ​យន្តការ​ពហុ​ភាគី​និយម ដោយ​ថា ដើម្បី​ជំរុញ​របៀប​វារៈ​នៃ​ការអភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព និង​បរិយាបន្ន។

សម្ដេច​តេជោ ហ៊ុន សែន បាន​ថ្លែង​បែប​នេះ ​នៅ​ក្នុង​ពិធី​បើក​វេទិកា​សេដ្ឋកិច្ច និង​ធុរកិច្ច​អាស៊ី-អឺរ៉ុប​លើក​ទី​១ ដែល​ចាប់​ផ្ដើម​នៅ​ព្រឹក​ថ្ងៃ​នេះ។

សម្ដេច​តេជោ ហ៊ុន សែន ថ្លែង​ថា​៖ «ជាមួយ​នឹង​និន្នាការ​នៃ​ការ​ផ្លាស់​ប្ដូរ​នៅ​ក្នុង​ពាណិជ្ជកម្ម និង​ខ្សែ​ច្រវាក់​ផ្គត់ផ្គង់​សកល ខ្ញុំ​យល់​ឃើញ​ថា តំបន់​យើង​ទាំង​ពីរ​ត្រូវ​តែ​បង្កើន​ការ​យក​ចិត្ត​ទុក​ដាក់​លើ​ការ​គាំ​ទ្រ​ប្រព័ន្ធ​ពាណិជ្ជកម្ម​ពហុភាគី ជាពិសេស​ការ​ជំរុញ​ការ​ធ្វើ​សេរីភាវូបនីយកម្ម និង​កិច្ច​សម្រួល​ពាណិជ្ជកម្ម​ឱ្យ​កាន់​តែ​ស៊ី​ជម្រៅ​បន្ថែម​ទៀត​តាម​រយៈ​ការលុប​បំបាត់​របាំង​សម្រាប់​ពាណិជ្ជកម្ម និង​ការ​វិនិយោគ​ដើម្បី​ទាញ​យក​សក្ដានុពល​ជា​អតិបរមា​ពី​កិច្ច​សហ​ប្រតិបត្តិការ​ពាណិជ្ជកម្ម​អាស៊ី-អឺរ៉ុប»។

សម្ដេច​តេជោ ហ៊ុន សែន បាន​ឱ្យ​ដឹង​ផង​ដែរ​ថា ទំហំ​សេដ្ឋកិច្ច​អាស៊ី-អឺរ៉ុប មាន​ចំណែក​រហូត​ដល់ ៦៥​ភាគរយ​នៃ​សេដ្ឋកិច្ច​សកល ខណៈ​ដែល​ទំហំ​ពាណិជ្ជកម្ម​រវាង​ទ្វីប​ទាំង​ពីរ​នេះ មាន​ចំណែក​រហូត​ដល់​ ៥៥​ភាគរយ​នៃ​ទំហំ​ពាណិជ្ជកម្ម​សកល។

សម្ដេច​តេជោ ហ៊ុន សែន ថ្លែង​ថា​៖ «យើង​មាន​ភាព​ចាំ​បាច់​ត្រូវ​ពង្រឹង​សាមគ្គីភាព និង​តម្កល់​ផល​ប្រយោជន៍​ប្រជា​ពលរដ្ឋ​ជា​ធំ ដោយ​ប្រកាន់​ខ្ពស់​នូវ​យន្តការ​ពហុ​ភាគី​និយម ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​ក្នុង​គ្រប់​វិស័យ និង​ពន្លឿន​ការ​ត​ភ្ជាប់​រវាង​សង្គម-សេដ្ឋកិច្ច ដើម្បី​ជំរុញ​របៀប​វារៈ​នៃ​ការ​អភិវឌ្ឍ​របស់​យើង​ប្រកប​ដោយ​ចីរភាព និង​បរិយាបន្ន»។

ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា លើក​ឡើង​ទៀត​ថា ការ​ជំរុញ​ប្រក្រតីភាព​នៃ​រំហូរ​ពាណិជ្ជកម្ម​ ធុរកិច្ច និង​វិនិយោគ គឺ​ជា​កិច្ចការ​សំខាន់ និង​បន្ទាន់ ដើម្បី​ស្ដារ និង​ជំរុញ​ការ​អភិវឌ្ឍ​វិស័យ​សង្គម និង​សេដ្ឋកិច្ច​របស់​តំបន់​ទាំង​ពីរ​ឡើងវិញ បន្ទាប់​ពី​វិបត្តិ​កូវីដ-១៩ កំពុង​ស្ថិត​លើ​ទិសដៅ​ទៅ​រក​ភាព​ធូរ​ស្រាល៕

អត្ថបទដែលទាក់ទង

មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 04:24:53 pm        1
កម្ពុជា ស្វាគមន៍យ៉ាងកក់ក្តៅបំផុតចំពោះប្រទេសឡាវចាត់បញ្ជូននាយទាហានប្តូរវេនចំនួនពីររូប មកចូលរួមជាមួយក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ប្រចាំកម្ពុជា
2026/07/23 04:09:44 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់

2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm
​មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ គ្រោងនឹងធ្វើទស្សនកិច្ចនៅអ៊ីរ៉ង់ ខណៈភាពតានតឹងក្នុងតំបន់កាន់តែខ្លាំងឡើង
2026/07/23 04:29:43 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am