ក្រុមហ៊ុនអាកាសចរណ៍ថៃផ្អាកជើងហោះហើរក្នុងស្រុកមួយចំនួន ដោយសារខ្យល់កខ្វក់

2025/03/06 02:06:45 am        106

ក្រុមហ៊ុនអាកាសចរណ៍ធំមួយរបស់ប្រទេសថៃ កំពុងផ្អាកជើងហោះហើរ រវាងទីក្រុងបាងកក និងខេត្តភាគខាងជើងរយៈពេលជាង ១ខែ ដោយសារការមើលមិនសូវឃើញល្អ ដែលបណ្តាលមកពីខ្យល់បរិយាកាសកខ្វក់។ នេះបើតាមការបញ្ជាក់ឲ្យដឹងពីក្រុមហ៊ុនអាកាសចរណ៍ នៅថ្ងៃពុធ (ទី៥ ខែមីនា)។

គួរបញ្ជាក់ថា ការបំពុលបរិយាកាស កើនឡើងនៅប្រទេសថៃ ជាពិសេសភាគខាងជើង ចន្លោះខែធ្នូ និងខែមេសា ខណៈដែលកសិករដុតគល់ជញ្ជ្រាំង ដើម្បីរៀបចំដី សម្រាប់រដូវដាំដុះបន្ទាប់។

ក្រុមហ៊ុនអាកាសចរណ៍ ក្នុងស្រុក Bangkok Airways កំពុងផ្អាកជើងហោះហើរ ពីទីក្រុងបាងកកទៅកាន់ទីក្រុង Mae Hong Son ភាគពាយ័ព្យ ដោយសារផ្សែងអ័ព្ទ ត្រូវបានគេរំពឹងថា នឹងធ្វើឲ្យការមើលឃើញមិនសូវល្អ ដែលលំបាកដល់ការចុះចតរបស់យន្តហោះ។

មន្ត្រីអាកាសចរណ៍ Bangkok Airways នៅអាកាសយានដ្ឋាន Mae Hong Son បានប្រាប់ឲ្យដឹងថា៖ «យើងបានជួបប្រទះបញ្ហាដូចគ្នា (ក្នុងឆ្នាំ២០២៤) នៅពេលដែលកម្រិតផ្សែងអ័ព្ទមានកម្រិតខ្ពស់ខ្លាំង»។

អាជ្ញាធរអាកាសយានដ្ឋាន នៅ Mae Hong Son ដែលជាគោលដៅទេសចរណ៍ដ៏ពេញនិយម សម្រាប់អ្នកទេសចរផ្សងព្រេង នៅភាគខាងជើងប្រទេសថៃ បានប្រកាសនៅលើបណ្ដាញសង្គម Facebook កាលពីសប្តាហ៍មុនថា ជើងហោះហើរនឹងត្រូវបានផ្អាក ចាប់ពីថ្ងៃទី១៤ ខែមីនា ដល់ថ្ងៃទី២០ ខែមេសា។

យោងតាមទិន្នន័យរបស់ក្រុមហ៊ុន IQ Air ដែលវាស់ស្ទង់ការបំពុលបរិយាកាសសកល បានបង្ហាញថា សន្ទស្សន៍គុណភាពខ្យល់ សម្រាប់ទីក្រុង Mae Hong Son គឺខ្ពស់ជាងគោលការណ៍ណែនាំរបស់អង្គការសុខភាពពិភពលោក ៧,៩ដង៕


អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm