ឧត្តមសេនីយ៍ឯក កឹង ឃន អញ្ជើញបើកកិច្ចប្រជុំបូកសរុបលទ្ធផលកិច្ចប្រតិបត្តិការរក្សាសន្តិសុខសណ្តាប់ធ្នាប់តាមបន្ទាត់ព្រំដែនឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ ទិសភូមិភាគ១ និងភូមិភាគ២

2025/03/06 02:49:44 am        92

ត្បូងឃ្មុំ៖ នាព្រឹកថ្ងៃពុធ ៧កើត ខែផល្គុន ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក កឹង ឃន អគ្គស្នងការរងនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការរក្សាសន្តិសុខសណ្តាប់ធ្នាប់នៅតាមតំបន់ព្រំដែនប្រចាំឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥ ក្នុងទិសភូមិភាគទី១ និងទី២ នៅទីបញ្ជាការ នៃគណៈបញ្ជាការនគរបាលជាតិប្រចាំទិសភូមិភាគទី២ ដោយមានការចូលរួមពី ប្រធាននាយកដ្ឋានកណ្តាលនគរបាលព្រំដែន, អនុប្រធានសេនាធិការដ្ឋាន, ប្រធាននាយកដ្ឋាននគរបាលការពារព្រំដែនគោក, តំណាងប្រធាននាយកដ្ឋាននគរបាលបច្ចេកទេសព្រំដែន, ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តជាប់ព្រំដែនទិសទី១និងទី២, មេបញ្ជាការរងប្រចាំការអចិន្ត្រៃយ៍ និងមេបញ្ជាការរងទិសភូមិភាគទី ១ និងទី២, ប្រធានលេខាធិការដ្ឋាន នៃនាយកដ្ឋានកណ្តាលនគរបាលព្រំដែន, ស្នងការរងទទួលការងារព្រំដែនទិសទី១ និងទី២ទាំងអស់, មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកក្នុងទិសទី១ និងទី២, មេបញ្ជាការរងវរសេនាតូចនគរបាលការពារព្រំដែនគោកទទួលសេនាធិការ, នាយផ្នែកសេនាធិការ និងនាយផ្នែកបុគ្គលិកសរុប៨០រូប។

បន្ទាប់ពីការលើកឡើងអំពីវឌ្ឍនភាពការងារ បញ្ហាប្រឈម សំណូមពរ របស់លោកមេបញ្ជាការវរតាមបន្ទាត់ព្រំដែនរួចមក ឯកឧត្តម ឧត្តមសេនីយ៍ឯក កឹង ឃន អគ្គស្នងការរងនគរបាលជាតិ បានឯកភាព និងទទួលយកនូវសំណូមពរ ដើម្បីរាយការណ៍ជូន ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ។ 

ឯកឧត្តម ក៏សូមឲ្យប្រធាននាយកដ្ឋានកណ្តាលនគរបាលព្រំដែន យកចិត្តទុកដាក់ និងចង្អុលទៅនាយកដ្ឋានជំនាញធ្វើបច្ចប្បន្នភាពទៅលើខ្សែបន្ទាត់ព្រំដែន ដើម្បីងាយស្រួលក្នុងការគ្រប់គ្រង។

ឯកឧត្តមអគ្គស្នងការរង ក៏បានកោតសរសើរលោកស្នងការខេត្តជាប់ព្រំដែនទិសទី១និងទី២ ហើយក៏សូមឲ្យយកចិត្តទុកដាក់ និងពង្រឹងបទវិន័យរបស់កងកម្លាំងនគរបាលជាតិដល់មន្រ្តីក្រោមឱវាទជាប្រចាំ។ 

ដើម្បីពង្រឹងប្រសិទ្ធភាពការងារ ឯកឧត្តម ឧត្តមសេនីយ៍ឯក កឹង ឃន អគ្គស្នងការរងនគរបាលជាតិ បានផ្តល់អនុស្សាសន៍ចំនួន៧ចំណុច រួមមាន ៖ 

១-ការគោរពវិន័យ ត្រូវយកវិន័យរបស់នគរបាលជាតិជាគោល

២-ការងារជំនាញផ្នែកសេនាធិការត្រូវរៀបចំផែនការជូនថ្នាក់ដឹកនាំ

៣-កិច្ចប្រតិបត្តការត្រូវខិតខំប្រឹងប្រែងទប់ស្កាត់បទល្មើសតាមខ្សែបន្ទាត់ព្រំដែន

៤-កិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរក្នុងដែនដីពាក់ព័ន្ធ ពិសេសជាមួយភាគីវៀតណាម

៥-ត្រូវយកចិត្តទុកដាក់ការពារក្រុមបច្ចេកទេសបោះបង្គោលព្រំដែន

៦-ចូលរួមការអនុវត្តគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាព

៧-សាមគ្គីភាពផ្ទៃក្នុងឲ្យបានល្អ ៕


អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm