ឯកឧត្តមទេសរដ្ឋមន្រ្តី កែវ រ៉េមី និង ឯកឧត្តមរដ្ឋមន្ត្រី ជា សុមេធី បានអញ្ជើញរួមគ្នាចុះសួរសុខទុក្ខ សំណេះសំណាល និងពិនិត្យស្ថានភាពសិទ្ធិមនុស្សនៅមជ្ឈមណ្ឌលជាតិព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន

2025/03/06 03:21:41 am        308

ខេត្តកណ្ដាល៖ នៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) និង ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រី ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា (ក្រសួង ស.អ.យ.) អមដំណើរដោយថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃ គ.ស.ម.ក. និងក្រសួង ស.អ.យ. ព្រមទាំងតំណាងអគ្គនាយកដ្ឋានពន្ធនាគារ និងរដ្ឋបាលខេត្តកណ្ដាល ចុះសួរសុខទុក្ខ សំណេះសំណាល និងពិនិត្យស្ថានភាពសិទ្ធិមនុស្ស នៅមជ្ឈមណ្ឌលទាំងបីក្រោមការគ្រប់គ្រងរបស់ក្រសួង ស.អ.យ. រួមមាន មជ្ឈមណ្ឌលជាតិព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន មណ្ឌលយុវនីតិសម្បទា និងមជ្ឈមណ្ឌលថែទាំ និងស្ដារនីតិសម្បទាជនវិបល្លាសស្មារតី ដែលបាននិងកំពុងផ្ដល់សេវាព្យាបាល និងថែទាំ និងស្ដារនីតិសម្បទាដល់ជនរងគ្រោះសរុបចំនួន ២ ៦២៤ នាក់ ស្រី ២៧៧ នាក់ មានទីតាំងស្ថិតនៅក្នុងភូមិបារគូ ឃុំបារគូ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។ 

ថ្លែងនៅក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្រ្តី បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រី ក្រសួង ស.អ.យ. ជាថ្នាក់ដឹកនាំគំរូ ឈ្លាសវៃ យល់ពីសុខទុក្ខកូនចៅ ដឹកនាំប្រកបដោយព្រហ្មវិហារធម៌ និងមានឆន្ទៈមោះមុតក្នុងការចូលរួមចំណែកយ៉ាងសំខាន់ក្នុងការដឹកនាំ និងអភិវឌ្ឍប្រទេសជាតិ ជាពិសេសការលើកកម្ពស់ និងការការពារសិទ្ធិជាមូលដ្ឋាន សិទ្ធិទទួលបានការអប់រំ ព្រមទាំងផ្ដល់ការបណ្ដុះបណ្ដាលវិជ្ជាជីវៈដល់បងប្អូនដែលរស់នៅក្នុងមជ្ឈមណ្ឌលដែលស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួង។ ទន្ទឹមនឹងនេះ ឯកឧត្តមទេសរដ្ឋមន្រ្តី ក៏បានវាយតម្លៃជាវិជ្ជមានចំពោះការគ្រប់គ្រងមជ្ឍមណ្ឌលទាំងបី និងបានផ្ដាំផ្ញើដល់ថ្នាក់ដឹកនាំ មន្រ្តី និងបុគ្គលិកស្ម័គ្រចិត្តនៃមជ្ឈមណ្ឌលទាំងបីឱ្យបន្ដយកចិត្តទុកដាក់លើតួនាទីភារកិច្ចរបស់ខ្លួនប្រកបដោយការទទួលខុសត្រូវ និងត្រូវចៀសវាងដាច់ខាតនូវរាល់ការប្រព្រឹត្តអំពើមិនគប្បី អមនុស្សធម៌ បន្ថោកបន្ទាប ឬការរំលោភបំពានណាមួយទៅលើសិទ្ធិរបស់ពួកគេ ដើម្បីកុំឱ្យមានផលប៉ះពាល់ដល់ស្ថាប័ន និងប្រទេសជាតិ។ ឯកឧត្តមទេសរដ្ឋមន្ត្រីក៏បានផ្ដល់ឱវាទណែនាំដល់ជនរងគ្រោះដែលកំពុងទទួលសេវាពីមជ្ឈមណ្ឌលទាំងបីឱ្យខិតខំគោរពបទបញ្ជាផ្ទៃក្នុង ស្ដាប់តាមការណែនាំរបស់មន្រ្តី និងត្រូវប្តេជ្ញាចិត្ត និងជំនះលើរាល់ឧបសគ្គ ក្នុងការកែប្រែខ្លួនឱ្យក្លាយជាពលរដ្ឋល្អ កូនល្អ សម្រាប់សង្គមជាតិ និងគ្រួសារ ព្រមទាំងត្រូវឈប់ប្រើប្រាស់គ្រឿងញៀន បញ្ឈប់សកម្មភាពប្រើអំពើហិង្សា បងតូច បងធំ ដែលជាការបង្កនូវភាពចលាចល ធ្វើអោយបាត់បង់សណ្តាប់ធ្នាប់ក្នុងសង្គម និងនាំអោយភ្ញៀវទេសចរ មានការភ័យខ្លាចដែលនាំឲ្យសេដ្ឋកិច្ចសង្គម និងគ្រួសារមានការថយចុះ។ ក្នុងឱកាសនោះដែរ ឯកឧត្តមទេសរដ្ឋមន្រ្តី បានគោរពថ្លែងអំណរគុណយ៉ាងខ្ពង់ខ្ពស់ជូនដល់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ព្រមទាំងរាជរដ្ឋាភិបាលក្នុងអាណត្តិទី៧ ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ខ្ពស់ក្នុងការលើកកម្ពស់វិស័យសិទ្ធិមនុស្សនៅប្រទេសកម្ពុជាឱ្យកាន់តែមានលក្ខណៈល្អប្រសើរ ក្រោមស្មារតី «ការមិនទុកនរណាម្នាក់ឲ្យនៅឯកោ (Leave No One Behind) រងគ្រោះ ស្លាប់ដោយដាច់បាយនោះឡើយ និងប្រកាន់យកគោលការណ៍បុរេសកម្ម (ដោយត្រូវធ្វើការងារបង្ការមុន កុំឱ្យមានបញ្ហាកើតឡើង)» ពោលគឺប្រជាពលរដ្ឋទាំងអស់ត្រូវមានសិទ្ធិដូចគ្នាក្នុងការទទួលបានការការពារ និងសេវាសង្គមផ្សេងៗ។ 

ឯកឧត្តមទេសរដ្ឋមន្រ្តី បានបញ្ជាក់ផងដែរថា កន្លងមក គ.ស.ម.ក. និងក្រសួង ស.អ.យ. បានសហការរួមគ្គ្នាយ៉ាងល្អ ទាំងផ្លូវការ និងក្រៅផ្លូវការ ក្នុងរៀបចំឱ្យមានយន្តការការចុះពិនិត្យស្ថានភាពសិទ្ធិមនុស្សជាប្រចាំ តាមមជ្ឈមណ្ឌល ឬអង្គការ ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួង ស.អ.យ. និងចុះអង្កេតតាមរយៈការទទួលបានបណ្តឹង និងសហការក្នុងការស្វែងរកមជ្ឈមណ្ឌល មណ្ឌល ឬអង្គការ ក្នុងការជួយដល់កូនតាមម្តាយនៅពន្ធនាគារ និងអនីតិជន ដែលគ្មានទីពឹង។ 

ទន្ទឹមនឹងនោះ សម្រាប់ទិសដៅ និងកិច្ចសហប្រតិបត្តិការបន្ត គ.ស.ម.ក. និងក្រសួង ស.អ.យ. នឹងចុះដាក់ប្រអប់បណ្តឹងរបស់ គ.ស.ម.ក នៅតាមមជ្ឈមណ្ឌលទាំង៣ខាងលើ និងសិក្សាលើការចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU)រវាង អគ្គនាយកដ្ឋានស៊ើបអង្កេត និងអប់រំសិទ្ធិមនុស្ស នៃ គ.ស.ម.ក និងវិទ្យាស្ថានជាតិសង្គមកិច្ច នៃក្រសួង ស.អ.យ. ក្នុងការចុះអប់រំផ្សព្វផ្សាយ ស្តីពី «សិទ្ធិមនុស្ស និងច្បាប់» ដល់និស្សិតដែលកំពុងសិក្សានៅក្នុងវិទ្យាស្ថាននោះ។

ជាចុងក្រោយ ឯកឧត្តមទេសរដ្ឋមន្រ្តី បានប្រគល់ជូននូវថវិកា គ្រឿងឧបភោគបរិភោគ និងឱសថមួយចំនួនជូនដល់មជ្ឈមណ្ឌលទាំង៣ក្នុងការប្រើប្រាស់ជាក់ស្តែង។ គណៈប្រតិភូទាំងអស់បានចុះពិនិត្យមើលស្ថានភាពការគ្រប់គ្រង និងការរស់នៅរបស់បងប្អូនជនរងគ្រោះទាំងបីមជ្ឈមណ្ឌល៕


អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        137
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        95
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        117

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm