អ្នកចាំទី វីរៈ ដារ៉ា ទទួលបានភាពស្អាតស្អំ ក្រោយរងមន្ទិលកំណត់លទ្ធផលទុកមុន

2025/03/06 03:42:29 pm        389

អ្នកចាំទីក្រុមជម្រើសជាតិកម្ពុជា វីរៈ ដារ៉ា បានទទួលនូវភាពស្អាតស្អំរបស់ខ្លួនវិញហើយ ក្រោយ​រង​មន្ទិល​សង្ស័យលើការប្រព្រឹត្តនូវទង្វើរៀបចំកំណត់លទ្ធផលទុកជាមុន បន្ទាប់ពីសហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា សហការជាមួយអង្គភាពជំនាញអន្ដរជាតិ ស៊ើបអង្គេតយ៉ាងយកចិត្តទុកដាក់ បញ្ជាក់​ថា ដារ៉ា មិនបានប្រព្រឹត្ដទង្វើដូចការសង្ស័យឡើយ តែជាកំហុសបច្ចេកទេសប៉ុណ្ណោះ។

នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់សហព័ន្ធ នៅល្ងាចថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៥ អំពីករណីការសង្ស័យលើការប្រព្រឹត្តនូវទង្វើរៀបចំកំណត់លទ្ធផលទុកជាមុន របស់កីឡាករ វីរៈ ដារ៉ា ក្នុងការប្រកួតផ្លូវការរវាងក្រុមជម្រើសជាតិកម្ពុជា ជាមួយក្រុមជម្រើសជាតិសិង្ហបុរី កាល​ពី​ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ ក្នុងព្រឹត្តិការណ៍ ASEAN Championship Mitsubishi Electric Cup នៅកីឡដ្ឋានជាតិសិង្ហបុរី។

ប្រភពដដែលបានបញ្ជាក់ថា ក្រោយពីអាជ្ញាធរមានសមត្ថកិច្ចបានធ្វើការតាមដាន និងស៊ើប​អង្កេត​តាម​សមត្ថកិច្ច​ជំនាញរួចរាល់ និងរួមផ្សំដោយការស្រាវជ្រាវ​របស់​គណៈកម្មការ​សុច​រិតភាព​របស់​សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ទៅតាមនីតិវិធីជាក់លាក់ និងដោយការយកចិត្តទុកដាក់ ជាមួយ​នឹង​អង្គភាពជំនាញក្រៅប្រទេសមួយចំនួនកន្លងមក បានបង្ហាញលទ្ធផល ជាអវិជ្ជមានរួមគ្នាថា កីឡាករ​ជម្រើសជាតិ វីរៈ ដារ៉ា ពុំមានអ្វីពាក់ព័ន្ធទៅនឹងការសង្ស័យទាំងអស់នោះទេ។ ផ្ទុយទៅវិញ កំហុសដែលកើតឡើង នាពេលនោះ គឺជាកំហុសបច្ចេកទេសនៃការលេង ដោយអចេតនា​ប៉ុណ្ណោះ។

យ៉ាងណាមិញ រាល់ករណីមន្ទិលសង្ស័យទាំងឡាយណា ដែលកើតមានអំឡុងពេលដំណើរការនៃការប្រកួត សហព័ន្ធកីឡាបាល់ទាត់កម្ពុជានៅតែបន្តធ្វើការស៊ើបអង្កេត ស្រាវជ្រាវ ដើម្បីរក្សាបាននូវសុចរិតភាពនៅក្នុងវិស័យបាល់ទាត់នៅកម្ពុជា។ នេះបើតាមការបញ្ជាក់បន្ថែមក្នុងសេចក្ដីប្រកាសព័ត៌មានរបស់សហព័ន្ធ ។

ទន្ទឹមនឹងការចាត់វិធានការ និងដើម្បីទប់ស្កាត់បញ្ហាទាំងអស់នេះ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ក៏បានដាក់ចេញនូវវិធានការ ដែលបានប្រកាសជូនក្នុងមហាសន្និបាតលើកទី១៩ របស់ខ្លួន កាលពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៥ លើការបែងចែកភាគលាភ ដែលបានមកពីការលក់សំបុត្រនៃការរៀបចំប្រកួតរបស់ក្រុមជម្រើសជាតិ បន្ទាប់ពីដកចំណាយលើប្រតិបត្តិការណ៍ និងពន្ធ ដោយផ្តល់ជូនផ្នែកពាក់ព័ន្ធចំនួន ០៤ ផងដែរ រួមមានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ២៥%, សមាគម/ក្លិប ដែលមានកីឡាករជាប់ក្នុងក្រុមជម្រើសជាតិ ២៥%, ក្រុមជម្រើសជាតិ ២៥% និង ២៥% ទៀត សម្រាប់បង្កើតជាមូលនិធិសុខុមាលភាពផងដែរ ។

គួរដឹងថា ករណីសង្ស័យលើអ្នកចាំទី វីរៈ ដារ៉ា បានកើតឡើង កំឡុងការប្រកួតពានរង្វាន់ប្រចាំតំបន់ពូលA ស្របពេលកម្ពុជា បានចាញ់សិង្ហបុរី ២-១ ដោយ ២គ្រាប់របស់ក្រុមម្ចាស់ផ្ទះ រកបានដោយងាយ នៅដើមវគ្គទី១ បន្ទាប់ពីការបញ្ជូនបាល់មិនបានល្អរបស់ ដារ៉ា ។ ការណ៍នេះ ទើបបង្កឲ្យអ្នកគាំទ្រមានការសង្ស័យ រហូតរហូតសហព័ន្ធបើកការស៊ើបអង្គេត លើករណីសង្ស័យប្រព្រឹទ្ធទង្វើរៀបចំលទ្ធផលទុកជាមុន និងបានប្រកាសពីលទ្ធផលស៊ើបអង្កេតជាផ្លូវការថា អ្នកចាំទីវ័យក្មេង ដែលកំពុងឡើងដៃខ្លាំងរូបនេះ មិនបានប្រព្រឹត្តឡើយ៕ ​អត្ថបទ លី ឈុនឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        103
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        116
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        121

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm