អាមេរិក ផ្អាកការចែករំលែកចារកម្មជាមួយអ៊ុយក្រែន ដោយបង្កើនសម្ពាធសម្រាប់កិច្ចព្រមព្រៀងសន្តិភាព

2025/03/06 04:08:19 pm        142

នាយកសេវាចារកម្មអាមេរិក CIA លោក John Ratcliffe បាននិយាយកាលពីថ្ងៃពុធ (០៥ មីនា) ថា សហរដ្ឋអាមេរិក បានផ្អាកការចែករំលែកព័ត៌មានសម្ងាត់ជាមួយអ៊ុយក្រែន ដោយបានបង្កើនសម្ពាធកាន់តែខ្លាំងលើប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy ឱ្យសហការជាមួយលោកប្រធានាធិបតីអាមេរិក Donald Trump ក្នុងការកោះប្រជុំសន្តិភាពជាមួយរុស្ស៊ី។

ការផ្អាកនេះ អាចធ្វើឱ្យមនុស្សស្លាប់កាន់តែច្រើនដោយសារវាប៉ះពាល់ដល់សមត្ថភាពអ៊ុយក្រែន ក្នុងការការពារខ្លួនប្រឆាំងនឹងការវាយប្រហារមីស៊ីលរបស់រុស្ស៊ី ហើយបានកើតឡើងបន្ទាប់ពីការផ្អាកជំនួយយោធារបស់អាមេរិក នៅសប្តាហ៍នេះ ដល់ទីក្រុងគីវ។ ជំហាននេះក៏គូសបញ្ជាក់ពីឆន្ទៈរបស់លោក Trump ក្នុងការប្រកាន់ជំហរតឹងជាមួយសម្ព័ន្ធមិត្ត ខណៈលោកបង្ហាញវិធីសាស្រ្តផ្សះផ្សាបន្ថែមទៀតចំពោះទីក្រុងមូស្គូ ដោយងាកចេញពីការគាំទ្រដ៏រឹងមាំកាលពីមុនរបស់អាមេរិក សម្រាប់អ៊ុយក្រែន។

សម្ពាធហាក់ដូចជាបានផល ដោយលោក Trump កាលពីថ្ងៃអង្គារបាននិយាយថា លោកបានទទួលលិខិតពីលោក Zelenskiy ដែលក្នុងនោះ មេដឹកនាំអ៊ុយក្រែនរូបនេះបានលើកឡើងថា លោកសុខចិត្តទៅកាន់តុចរចា។

ប្រភពមួយដែលដឹងពីស្ថានភាពនេះនិយាយថា រដ្ឋបាលលោក Trump បានបញ្ឈប់ "គ្រប់យ៉ាង" រួមទាំងទិន្នន័យកំណត់គោលដៅ ដែលអ៊ុយក្រែន បានប្រើប្រាស់ដើម្បីវាយប្រហារគោលដៅរបស់រុស្ស៊ី។ ប្រភពផ្សេងទៀតនិយាយថា ការចែករំលែកចារកម្មត្រូវបានផ្អាក "មួយផ្នែកប៉ុណ្ណោះ" ប៉ុន្តែមិនអាចផ្តល់ព័ត៌មានលម្អិតបន្ថែមទៀតបានទេ៕

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        47
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        47
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        43

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm