[UPDATE] លោក Trump ព្រមានក្រុមហាម៉ាសលើកចុងក្រោយ ខណៈអាមេរិកបញ្ជាក់ពីការចរចាដោះលែងចំណាប់ខ្មាំងដោយផ្ទាល់

2025/03/06 04:46:30 pm        139

លោក Donald Trump បានចេញការព្រមាននូវអ្វីដែលលោកហៅថាការគំរាមចុងក្រោយចំពោះក្រុមហាម៉ាស ឲ្យដោះលែងចំណាប់ខ្មាំងដែលនៅតែជាប់ឃុំនៅដែនដីហ្កាហ្សា។

ក្នុងការបង្ហោះលើប្រព័ន្ធសង្គម Truth Social របស់ខ្លួន លោក Trump បាននិយាយថាលោកកំពុងបញ្ជូនអ្វីគ្រប់យ៉ាងទៅកាន់អ៊ីស្រាអែល។នោះជាភាពចាំបាច់ក្នុងការបញ្ចប់ការងារនេះ។ បើមិនធ្វើតាមសម្ដីលោកទេ នឹងមិនមានសមាជិកក្រុមហាម៉ាសណាម្នាក់រួចខ្លួនឡើយ។

សហរដ្ឋអាមេរិកកាលពីថ្ងៃពុធទី ៥ មីនាសប្ដាហ៍នេះ បានបញ្ជាក់ពីកិច្ចចរចាដោយផ្ទាល់មិនធ្លាប់មានជាមួយក្រុមហាម៉ាសលើចំណាប់ខ្មាំង ខណៈអ៊ីស្រាអែល បានគំរាមបន្តយុទ្ធនាការយោធារបស់ខ្លួននៅក្នុងតំបន់ហ្កាហ្សា ទោះមានបទឈប់បាញ់ដ៏ផុយស្រួយក៏ដោយ។

សេតវិមានបាននិយាយថា បេសកជនរបស់លោកប្រធានាធិបតី Donald Trump ទទួលបន្ទុកកិច្ចការចំណាប់ខ្មាំង គឺលោក Adam Boehler បានធ្វើកិច្ចពិភាក្សាដែលផ្តោតលើជនជាតិអាមេរិកត្រូវគេជឿថាមាន៥នាក់ ក្នុងចំណោមចំណាប់ខ្មាំងដែលនៅសេសសល់នៅតំបន់ហ្កាហ្សា។

អ្នកនាំពាក្យសេតវិមានលោកស្រី Karoline Leavitt បានប្រាប់អ្នកយកព័ត៌មានថា "អ៊ីស្រាអែលត្រូវបានពិគ្រោះយោបល់លើបញ្ហានេះ" ។ សហរដ្ឋអាមេរិកបានបដិសេធមិនទាក់ទងដោយផ្ទាល់ជាមួយក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនចាប់តាំងពីចាត់ទុកក្រុមនេះជាអង្គការភេរវករក្នុងឆ្នាំ ១៩៩៧។ ប៉ុន្តែលោកស្រី Leavitt បាននិយាយថាបេសកជនទទួលបន្ទុកចំណាប់ខ្មាំងក្នុងតួនាទីរបស់លោក មានសិទ្ធិនិយាយជាមួយនរណាម្នាក់ ។

ការិយាល័យរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu បានបញ្ជាក់ថា អ៊ីស្រាអែលត្រូវបានពិគ្រោះ និងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថាប្រទេសនេះ បានបញ្ចេញមតិរបស់ខ្លួន លើកិច្ចពិភាក្សាដោយផ្ទាល់។ កិច្ចពិភាក្សានេះត្រូវបានរាយការណ៍ជាលើកដំបូងដោយសារព័ត៌មាន Axios ដែលបាននិយាយថា លោក Boehler បានជួបក្រុមហាម៉ាស នៅប្រទេសកាតា ពិភាក្សាពីចំណាប់ខ្មាំងរបស់សហរដ្ឋអាមេរិក ប៉ុន្តែក៏ជាផ្នែកនៃបទឈប់បាញ់រយៈពេលវែងផងដែរ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        122
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        115
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        113

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm