ប្រតិភូ​កីឡា​កម្ពុជា​ត្រឡប់​មកដល់​មាតុភូមិ​ហើយ ក្រោយ​បញ្ចប់​បេសកកម្ម​នៅ​ឌូ​បៃ​ដោយ​ជោគជ័យ​

2021/11/24 05:52:24 pm        359

​អូឡាំពិក៖ ប្រតិភូ​កីឡា​កម្ពុជា​ដែល​ដឹកនាំ​ដោយ​ឯកឧត្ដម​បណ្ឌិត ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា ​(NOCC) និង​ឯកឧត្ដម ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ អម​ដំណើរ​ដោយ​ឯកឧត្ដម អ៊ុក សិទ្ធិ​ជាតិ អគ្គនាយកនៃអគ្គនាយក​ដ្ឋានកីឡាតំណាង​ក្រសួង​អប់រំ យុវជន និង​កីឡាបាន​ត្រឡប់​មកដល់​មាតុភូមិ​វិញ​ហើយកាលពី​ល្ងាច​ថ្ងៃ​ទី​២៣ ខែ​វិច្ឆិកា ក្រោយ​បញ្ចប់​បេសកកម្ម​នៅ​ទីក្រុង​ឌូ​បៃ ប្រទេស​អារ៉ាប់​រួម ដោយ​ជោគជ័យ បន្ទាប់ពី​ចុះហត្ថលេខា​នាំ​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​មក​ទីក្រុង​ភ្នំពេញ គឺ​ការ​ទទួល​បាន​សិទ្ធ​ធ្វើ​ម្ចាស់ផ្ទះ​រៀបចំ​ការប្រកួត​កីឡា​អូឡាំពិក​យុវជន​អាស៊ី​លើក​ទី​៥ ឆ្នាំ​២០២៩។​

​ឯកឧត្តម វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា​ (NOCC) បាន​បញ្ជាក់ថា បេសកកម្ម​នេះបានបញ្ចប់​ដោយ​ជោគ​ជ័យ និង​ទទួលបាន​ការអបអរ​សាទរ​ពេញទំហឹង​ ពី​បណ្ដា​ប្រទេស​សមាជិក​ក្រុមប្រឹក្សា​កីឡា​អូឡាំពិក​អាស៊ីទាំង ៤៥​ប្រទេស ដែល​កម្ពុជា​ទទួលបាន​សិទ្ធ​ធ្វើ​ម្ចាស់ផ្ទះ​ព្រឹត្តិការណ៍​កីឡា​ដ៏​ធំ​ប្រចាំ​ទ្វីបអាស៊ី​នេះ។ ឯក​ឧ​ត្ត​បាន​គូសបញ្ជាក់ថា មោទនភាព​នេះកើតចេញ​មកពី​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​រប​ស់​សម្ដេចនាយក​រដ្ឋមន្ដ្រី ដែល​អនុញ្ញាត​ឲ្យ​ប្រតិភូ​កម្ពុជាចូលរួម​មហាសន្និបាត​ទ និង​ចុះហត្ថលេខា​ទទួល​សិទ្ធ​ធ្វើ​ម្ចាស់ផ្ទះ​ការប្រកួត​កីឡា​យុវជន​ដ៏​ធំ ៤​ឆ្នាំ​ម្ដងនេះ។​

​​គួរ​ដឹងថា ប្រតិភូ​កីឡា​កម្ពុជាបាន​ចាក​ចេញពី​មាតុភូមិកាលពី​ថ្ងៃទី​២០ ខែវិច្ឆិកា មុន​មហាសន្និបាត​លើក​ទី​៤០ របស់​ក្រុមប្រឹក្សា​កីឡា​អូឡាំពិក​អាស៊ី ១​ថ្ងៃដែល​ធ្វើឡើង​នៅ​សណ្ឋាគារ Hilton នាទី​ក្រុង​ឌូ​បៃ ហើយ​ទន្ទឹម​ជាមួយគ្នា​នោះក៏មាន​ការចុះហត្ថលេខា រវាង​ថ្នាក់ដឹកនាំ​ប្រតិភូ​កីឡា​កម្ពុជាជាមួយ​ប្រធានស្ដីទី​ក្រុមប្រឹក្សា​អូឡាំពិក​អាស៊ី ដោយ​ឯកឧត្តម​រដ្ឋមន្ដ្រី ថោង ខុន ក្នុងនាម NOCC បាន​ចុះហត្ថលេខា​ក្នុងនាម​អ្នករៀបចំ​ព្រឹត្តិការណ៍ ខណៈ​ឯកឧត្តម ឃួ​ង ស្រេង បាន​ចុះហត្ថលេខា​ក្នុងនាម​ម្ចាស់ផ្ទះដែល​នឹង​រៀបចំ​នៅ​រាជធានី​ភ្នំពេញ។ ចំពោះ​កាលបរិច្ឆេទ​ផ្លូវការនៃ​ព្រឹត្តិការណ៍​នេះ នៅ​មិនទាន់មាន​ការកំណត់​នោះទេ៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm