ប្រមុខការពារជាតិកម្ពុជា រំលឹកដល់យោធិនការពារព្រំដែន៥០២ទំាងអស់ ត្រូវជៀសវាងឲ្យឆ្ងាយពីគ្រឿងញៀន

2025/03/06 05:19:16 pm        154

នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា បានដាស់តឿន និងក្រើនរំលឹកដល់នាយទាហាន នាយទាហានរង ពលទាហានទាំងអស់នៅកងការពារព្រំដែន ៥០២ ស្ថិតនៅក្នុងស្រុកសំឡូត ខេត្តបាត់ដំបង គប្បីចូលរួមឲ្យបានសកម្មបន្ថែមទៀត ក្នុងការទប់ស្កាត់បទល្មើសគ្រឿងញៀន និងមិនត្រូវប្រើប្រាស់គ្រឿងញៀនជាដាច់ខាត។

ក្នុងឱកាសអញ្ជើញចុះសាកសួរសុខទុក្ខ និងជួបសំណេះសំណាល ដល់យោធិននៅទីបញ្ជាការកង ការពារព្រំដែន៥០២ ស្ថិតនៅក្នុងស្រុកសំឡូត ខេត្តបាត់ដំបង នាថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥នេះ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលមកដល់នៅពេលខាងមុខមនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា បានប្រាប់ដល់នាយទាហាន នាយទាហានរង ពលទាហាន​ទាំងអស់ នៃបញ្ជាការការពារព្រំដែន៥០២ ដែលជាកម្លាំងជួរមុខនោះ ត្រូវធ្វើកិច្ច​សហប្រតិបត្តិការ​ឲ្យបានល្អ ជាមួយកម្លាំងប្រទេសជិតខាង ដើម្បីកសាងតំបន់ព្រំដែន​ ជាតំបន់សន្តិភាព កិច្ច​សហប្រតិបត្តិការ និងការអភិវឌ្ឍ នាំមកនូវផលប្រយោជន៍ដល់ប្រជាជនប្រទេសទាំងពីរ(កម្ពុជា-ថៃ) ។

ជាមួយគ្នានោះឯកឧត្តមនាយឧត្តមសេនីយ៍ប្រមុខការពារជាតិ បានផ្តាំផ្ញើដល់«នាយទាហាន នាយទាហានរង ​និងពលទាហានកងការពារព្រំដែន ៥០២ និងកម្លាំងជួរមុខទាំង​អស់ត្រូវចូលរួម​ទប់ស្កាត់គ្រឿងញៀន និងត្រូវជៀសអោយឆ្ងាយពីគ្រឿងញៀន»។

ថ្លែងនៅក្នុងពិធីនោះដែរជំនួសមុខឱ្យមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំងអស់ក្នុងទិសទី៣ លោកមេបញ្ជាការកងការពារព្រំដែន ៥០២​ បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ និងគោរព​ថ្លែង​អំណរគុណយ៉ាងជ្រាលជ្រៅ ​ចំពោះនាយឧត្តមសេនីយ៍ ​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ការពារជាតិ ដែលបានដឹកនាំគណៈប្រតិភូ អញ្ជើញចុះសាកសួរសុខទុក្ខកង កម្លាំងជួរមុខនៅ​ក្នុងទិសទី៣ យោធភូមិភាគទី៥​ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ខណៈវត្តមានរបស់​ថ្នាក់​ដឹកនាំក្រសួងការពារជាតិនេះ បានរួមចំណែកលើកទឹកចិត្តឲ្យបងប្អូនបំពេញភារកិច្ចកាន់​តែទទួល​បានលទ្ធផលល្អប្រសើរបន្ថែមទៀតជូនជាតិមាតុភូមិនោះ។

លោកមេបញ្ជាការកងការពារព្រំដែន ៥០២ ក៏បានឲ្យដឹងផងដែរថា ក្នុងរយៈពេលកន្លងមក នាយ​ទាហាន នាយទាហានរង និងពលទាហាន កងការពារព្រំដែន ៥០២ បានយកចិត្តទុកដាក់​ជា​ប្រចាំលើភារកិច្ចការពារអធិបតេយ្យបូរណភាពទឹកដី ​និងការពារសន្តិសុខជូនប្រជាពលរដ្ឋ ព្រមទាំងចូលរួមសហការ ​ទប់ស្កាត់បទល្មើសផ្សេងៗថែមទៀតនៅតាមព្រំដែនផងដែរ ជា​ពិសេសគឺករណីគ្រឿងញៀននេះតែម្តង៕ អត្ថបទបាន ចក់

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        123
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        109

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm