លោកប្រធានាធិបតីបារាំង Emmanuel Macron បានព្រមានថាទ្វីបនេះគឺស្ថិតក្នុង "ចំណុចរបត់នៃប្រវត្តិសាស្ត្រ"ស្របពេលមេដឹកនាំសហភាពអឺរ៉ុបកំពុងប្រមូលផ្តុំគ្នានៅទីក្រុងព្រុចសែលនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ សម្រាប់ក្រុមប្រឹក្សាពិសេសមួយស្តីពីការចំណាយលើវិស័យការពារជាតិរបស់ខ្លួនទន្ទឹមនឹងអាមេរិកប្រាប់ឲ្យប្លុកនេះការពារសន្តិសុខជាតិដោយខ្លួនឯង។

ក៏ដូចជាបំពាក់អាវុធឡើងវិញ គេរំពឹងថាក្រុមមេដឹកនាំ នឹងពិភាក្សាអំពីរបៀបដែលស្ថាប័ននេះអាចគាំទ្រដល់ទីក្រុង Kyiv បន្ថែមទៀត នៅចំពោះមុខការប្រកាសរបស់ប្រធានាធិបតីអាមេរិក Donald Trump នៅសប្ដាហ៍នេះថា លោកបានផ្អាកជំនួយយោធាដល់អ៊ុយក្រែន។

លោកប្រធានាធិបតីអ៊ុយក្រែន Volodymy Zelensky ត្រូវបានអញ្ជើញឱ្យចូលរួមក្នុងកិច្ចប្រជុំកំពូលនោះ។
ក្ដីបារម្ភចេះតែបន្តកើនឡើងឥតឈប់ នៅទូទាំងទ្វីបអឺរ៉ុប ចាប់តាំងពីការប៉ះទង្គិចពាក្យសម្ដីរវាងលោក Trump និងលោក Zelensky នៅសេតវិមានកាលពីសប្តាហ៍មុន ហើយវោហារសាស្ត្រជុំវិញកិច្ចប្រជុំកំពូលនៅថ្ងៃព្រហស្បតិ៍នេះ ពុំមានអ្វីក្រៅពីការតម្រូវឲ្យប្លុកសហភាពអឺរ៉ុបបំពេញតាមការទាមទារនោះឡើយ។

បីឆ្នាំមកនេះ ចាប់តាំងពីរុស្ស៊ីវាយលុកអ៊ុយក្រែនពេញបន្ទុក ការងាករបស់លោក Trump ទៅរកប្រធានាធិបតីរុស្ស៊ី Vladimir Putin បានធ្វើឱ្យអឺរ៉ុបព្រួយបារម្ភថា ទ្វីបនេះមិនអាចពឹងផ្អែកលើការគាំទ្ររបស់សហរដ្ឋអាមេរិកសម្រាប់សន្តិសុខរបស់ខ្លួនបានតទៅទៀតទេ៕
