តម្លៃស្បៀងអាហារនៅហ្កាហ្សា ឡើងខ្ពស់កប់ពពក បន្ទាប់ពីអ៊ីស្រាអែល ផ្អាកការផ្តល់ជំនួយ

2025/03/06 11:02:29 am        90

ទីភ្នាក់ងារមនុស្សធម៌របស់អង្គការសហប្រជាជាតិ OCHA បាននិយាយថា តម្លៃស្បៀងអាហារនៅដែនដីហ្កាហ្សា បានឡើងថ្លៃខ្ពស់កប់ពពក ហើយជំនួយស្បៀងអាហារអាចនឹងអស់ក្នុងពេលឆាប់ៗនេះ បន្ទាប់ពីអ៊ីស្រាអែល បានរារាំងការចូលនៃជំនួយមនុស្សធម៌។

ដៃគូរបស់ទីភ្នាក់ងារ OCHA បានរាយការណ៍ថា តម្លៃម្សៅមី និងបន្លែបានកើនឡើងច្រើនជាងទ្វេដងនៅក្នុងករណីខ្លះ ហើយពលរដ្ឋហ្កាហ្សា ក៏បានប្រាប់ដូចគ្នានេះ។ OCHA និយាយថា ប្រសិនបើការរារាំងជំនួយនៅតែបន្ត "ផ្ទះបាយសហគមន៍យ៉ាងតិច ៨០កន្លែង អាចនឹងអស់ក្នុងពេលឆាប់ៗនេះ" ហើយចំណែកអាហារនៅសេសសល់ ដែល "នឹងអាចទ្រទ្រង់មនុស្សបាន ៥០០.០០០នាក់ ក៏នឹងអស់ក្នុងពេលឆាប់ៗនេះដែរ"។

អ្នកស្រុកនិយាយថា តម្លៃបានកើនឡើងទ្វេដង ឬបីដងរួចហើយចាប់តាំងពីសង្គ្រាមបានចាប់ផ្តើម ហើយឥឡូវនេះ ប៉េងប៉ោះ ១គីឡូក្រាមដែលធ្លាប់តែតម្លៃ ៥ស្ហាកែល (១,៣៨ដុល្លារ) បានឡើងទ្វេដងដល់ ១០ស្ហាកែល ហើយត្រសក់ ១គីឡូក្រាម ធ្លាប់តែ ៦ស្ហាកែល ពេលនេះឡើងដល់ ១៧ស្ហាកែល រួមទាំងទំនិញជាច្រើនមុខទៀត។

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានបញ្ឈប់ជំនួយនៅកាលពីចុងសប្តាហ៍ ដោយចោទក្រុមហាម៉ាស ថាលួចការផ្គត់ផ្គង់ និងការបដិសេធសំណើរបស់អាមេរិក ដើម្បីបន្តបទឈប់បាញ់ហ្កាហ្សា ប៉ុន្តែអ្នកនាំពាក្យក្រុមហាម៉ាស និយាយថាការផ្អាកនេះគឺជា "ការគំរាមកំហែងយ៉ាងថោកទាបបំផុត"៕


អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 04:43:21 pm        1
ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm        1
ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am