កម្ពុជាកំពុងប្រែក្លាយជាទីតាំងផលិតកម្មធុរកិច្ច និងវិនិយោគមានសក្តានុពលក្នុងតំបន់

2021/11/24 06:14:46 pm        379

ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងខិតខំរៀបចំ និងដាក់ចេញឱ្យអនុវត្តវិធានការគោលនយោបាយច្បាស់លាស់ ដើម្បីទាក់ទាញការវិនិយោគបរទេសបន្ថែមទៀត។ ការវិវត្តន៍ជាវិជ្ជាមានទាំងនេះ បាននិងកំពុងប្រែក្លាយកម្ពុជា ឱ្យទៅជាទីតាំងផលិតកម្មធុរកិច្ច និងវិនិយោគមួយកាន់តែសំខាន់ និងមានសក្តានុពលក្នុងតំបន់។

នេះជាការលើកឡើងរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងសន្ទរកថាបើក​វេទិកា​សេដ្ឋកិច្ច និងធុរកិច្ចអាស៊ី-អ៊ឺរ៉ុប លើកទី១ ក្រោមប្រធានបទ “ការផ្លាស់ប្តូរទៅគន្លង​ប្រក្រតីភាព​ថ្មី៖ ការលើកកម្ពស់ការចូលរួមក្នុងខ្សែច្រវ៉ាក់តម្លៃសកល ពហុភាគីនិយម និងបដិវត្តន៍ឧស្សាហកម្មទី៤” តាមប្រព័ន្ធអនឡាញ នៅថ្ងៃទី២៤ ខែវិច្ឆិកានេះ។​

សម្តេចតេជោ លើកឡើងថា​ បាននិងកំពុងខិតខំរៀបចំ និងដាក់ចេញឱ្យអនុវត្តវិធានការគោល​នយោបាយ​ច្បាស់លាស់ ​ដើម្បីទាក់ទាញការវិនិយោគបរទេសបន្ថែមទៀត តាមរយៈការកសាង​ហេដ្ឋា​រចនា​សម្ព័ន្ធ ​និងការលម្អប្រព័ន្ធដឹកជញ្ជូន ​ទាំងផ្នែកទន់ និងរឹងការលើកកម្ពស់កិច្ច​សម្រួល​ពាណិជ្ជកម្ម ​ការអភិវឌ្ឍធនធានមនុស្ស ​ការរៀបចំប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ​និងឌីជីថល និង​ការអភិវឌ្ឍវិស័យហិរញ្ញវត្ថុ។

បន្ថែមពីលើនេះ ​សម្តេច បានលើកឡើងជូនអង្គប្រជុំ អំពីស្ថានភាពនៃជំងឺកូវីដ១៩ នៅកម្ពុជា។ ជាមួយនឹងការគ្រប់គ្រងបានល្អនូស្ថានភាពជំងឺកូវីដ១៩​ គិតត្រឹមថ្ងៃទី១៨​ ខែវិច្ឆិកា​ ឆ្នាំ២០២១ រាជ​រដ្ឋាភិបាលសម្រេចការចាក់វ៉ាក់សាំង​បានក្នុងអត្រាជាង ៨៨ភាគរយនៃចំនួនប្រជាជន​សរុប​ក្នុង​ប្រទេស ១៦លាននាក់។

សូមបញ្ជាក់ថា កម្ពុជា ទទួលរៀបចំវេទិកាសេដ្ឋកិច្ច ​និងធុរកិច្ចអាស៊ី-អ៊ឺរ៉ុប ជាលើកដំបូង​ដោយ​ប្រព្រឹត្តទៅ​អមជាមួយ​នឹងកិច្ចប្រជុំកំពូលអាស៊ី​អឺរ៉ុប លើកទី១៣ ​ដែលកម្ពុជា​ធ្វើជាម្ចាស់ផ្ទះ ​ពីថ្ងៃទី២៥ ដល់ ២៦ ខែវិច្ឆិកា៕

អត្ថបទ៖ វណ្ណៈ


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        95
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        94
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ថៃដាក់ច្បាប់អាជ្ញាសឹកនៅខេត្តភាគខាងត្បូង ក្រោយ​ការវាយប្រហារសម្លាប់ទាហានប៉ារ៉ា ៥នាក់

2026/07/24 07:39:49 pm
​មេដឹកនាំក្រុមបាតុករយុវជនឥណ្ឌា នឹងធ្វើកិច្ចចរចាជាមួយរដ្ឋាភិបាល ប៉ុន្តែការតវ៉ានឹងបន្តមាន​
2026/07/24 07:37:23 pm
​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ
2026/07/24 07:29:04 pm
​ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm
​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm