មនុស្សរាប់ពាន់នាក់តវ៉ា ខណៈសមាជិកសភាពិភាក្សាអំពីការបោះឆ្នោតដកសេចក្តីទុកជុំវិញឧបទ្ទវហេតុរថភ្លើងឆ្នាំ២០២៣

2025/03/06 06:44:34 pm        81

មនុស្សរាប់ពាន់នាក់ បានមកប្រមូលផ្តុំគ្នានៅជុំវិញសភាប្រទេសក្រិក កាលពីថ្ងៃពុធ ទី៥ ខែមីនា ខណៈសមាជិកសភាបានពិភាក្សាអំពីញត្តិរិះគន់ប្រឆាំងរដ្ឋាភិបាលជុំវិញឧទ្ទវហេតុរថភ្លើងបណ្តាលឲ្យមានមនុស្សស្លាប់ច្រើន ។

ក្រុមបាតុករ រួមមាននិស្សិត ក្រុមគ្រួសារជនរងគ្រោះ និងបុគ្គលិក កម្មករ ដោយបានរក្សាភាពស្ងៀមស្ងាត់មួយសន្ទុះ មុនពេលបង្ហោះគោមឡើងទៅលើអាកាសដើម្បីឧទ្ទិសដល់ជនរងគ្រោះក្នុងឧបទ្ទវហេតុរថភ្លើង។ នៅលើចិញ្ចើមផ្លូវ មានទៀនតម្រៀបជារាងលេខ «៥៧» ជាចំនួនអ្នកស្លាប់ក្នុងឧបទ្ទវហេតុរថភ្លើង។

គណបក្ស PASOK ឆ្វេងនិយមកណ្តាល ជាគណបក្សប្រឆាំងធំ និងគណបក្សឆ្វេងនិយមផ្សេងទៀត បានដាក់ញត្តិរិះគន់ប្រឆាំងរដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រី លោក Kyriakos Mitsotakis អំឡុងពេលការជជែកដេញដោលនៅសភា ស្តីពីឧបទ្ទវហេតុនោះ។

ពួកគេបាននិយាយថា រដ្ឋាភិបាលបានបាត់បង់ប្រជាប្រីយភាពសម្រាប់អាណត្តិរបស់ខ្លួន ចាប់តាំងពីការតវ៉ាទ្រង់ទ្រាយធំបំផុតមួយចំនួននៅក្នុងប្រទេសក្រិក រយៈពេលជាច្រើនឆ្នាំមកនេះ ដោយចោទប្រកាន់រដ្ឋាភិបាលពីការគេចវ៉េសពីការទទួលខុសត្រូវលើឧបទ្ទវហេតុរថភ្លើង និងមិនបានធ្វើឲ្យប្រសើរគម្លាតសុវត្ថិភាពសំខាន់ៗ និងបានបិទបាំងភស្តុតាង។

មនុស្សរាប់សែននាក់បានចេញធ្វើបាតុកម្មកាលពីសប្តាហ៍មុន ដើម្បីប្រារព្ធខួបលើកទី២ នៃគ្រោះថ្នាក់រថភ្លើងដ៏អាក្រក់បំផុតរបស់ប្រទេសក្រិក ដោយទាមទាររកយុត្តិធម៌សម្រាប់ជនរងគ្រោះ។ មនុស្ស៥៧នាក់ ភាគច្រើនជានិស្សិត បានស្លាប់ក្នុងគ្រោះថ្នាក់នោះ។

អត្ថបទដែលទាក់ទង

នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm        1
សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm        1
រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់

2026/07/23 06:34:45 pm
​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm
​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm
​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm