ក្រុមអ្នកគាំទ្រលោកMondlane និងអ្នកស្រាវជ្រាវសិទ្ធិមនុស្ស បាននិយាយថា នគរបាលប្រទេសម៉ូហ្សំប៊ិក បានបាញ់ទៅលើអ្នកគាំទ្រមេដឹកនាំគណបក្សប្រឆាំង លោក Venancio Mondlane ដែលបានចេញតវ៉ាក្នុងរដ្ឋធានី Maputo កាលពីថ្ងៃពុធ ទី៥ ខែមីនា បណ្តាលឱ្យមនុស្សយ៉ាងហោចណាស់១០នាក់រងរបួស។

វីដេអូ ដែលថតបានពីរថយន្តមានបំពាក់ឧបករណ៍បំពងសំឡេងនៅឯការជួបជុំ បង្ហាញពីក្រុមអ្នកតវ៉ា រត់ប្រសេកប្រសាច និងបានស្វែងរកការការពារក្នុងពេលបានលឺសំឡេងបាញ់កាំភ្លើង។
អ្នកនាំពាក្យនគរបាលបានបញ្ជាក់ថា ការអនុវត្តច្បាប់ បានបំបែកក្រុមអ្នកតវ៉ា ប៉ុន្តែបដិសេធមិនបានបញ្ជាក់លម្អិតនោះទេ។

សារព័ត៌មាន Reuters អាចផ្ទៀងផ្ទាត់ទីតាំងនៃការប្រមូលផ្តុំគ្នាដោយឯករាជ្យ ដោយមានអគារ ស្លាកសញ្ញាពាណិជ្ជកម្ម ប៉ម និងដើមឈើដែលត្រូវគ្នានឹងឯកសារ និងរូបភាពផ្កាយរណបនៅតំបន់នោះ។