អ្នកការទូតបាននិយាយថា ប្រទេសបារាំង និងអង់គ្លេស មានគោលបំណងបញ្ចប់ចុងក្រោយសម្រាប់អ៊ុយក្រែន ប្រហែលជា «ប៉ុន្មានថ្ងៃខាងមុខទៀតនេះ» នូវផែនការសន្តិភាព ដើម្បីបង្ហាញដល់សហរដ្ឋអាមេរិក ខណៈកំពុងកសាងស្ពានរវាងសហរដ្ឋអាមេរិកនិងអ៊ុយក្រែន នៅមុនការចរចាដែលអាចធ្វើទៅបាន នៅទីក្រុងវ៉ាស៊ីនតោន។

ប្រធានាធិបតីបារាំងលោក Emmanuel Macron និងនាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer បានសន្ទនាតាមទូរស័ព្ទជាច្រើនលើកដាច់ដោយឡែកពីគ្នាជាមួយ លោក Donald Trump និងលោក Volodymyr Zelenskyy ចាប់តាំងពីប្រធានាធិបតីអាមេរិក និងអ៊ុយក្រែន មានជម្លោះក្នុងជំនួប កាលពីថ្ងៃសុក្រសប្តាហ៍មុន នៅការិយាល័យ Oval office ដែលនាំឱ្យមានការផ្អាកជំនួយយោធារបស់សហរដ្ឋអាមេរិក ដល់ទីក្រុងគីវ។

ភាពប្រេះឆាក្នុងទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងអ៊ុយក្រែន បានផ្តល់ភាពបន្ទាន់ថ្មីដល់កិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសមហាអំណាចនុយក្លេអ៊ែរនៅអឺរ៉ុបទាំងពីរ ដើម្បីទាញយកគំនិតរួមគ្នា សម្រាប់ផែនការសន្តិភាព ដែលដំបូងនឹងបង្ហាញពីបទឈប់បាញ់រយៈពេលខ្លី ប៉ុន្តែនៅទីចុងក្រោយក៏រួមមានទាំងការធានាសន្តិសុខ ឲ្យកាន់តែទូលំទូលាយ ផងដែរ។