អភិបាលតំបន់នេះ បាននិយាយថា មីស៊ីលរុស្សីមួយគ្រាប់ បានត្រូវចំសណ្ឋាគារមួយ ក្នុងទីក្រុង Kryvyi Rih ភាគកណ្តាលប្រទេសអ៊ុយក្រែន កាលពីល្ងាចថ្ងៃពុធ ដោយបានសម្លាប់មនុស្ស ពីរនាក់ និងរបួស ២៨នាក់។

លោក Serhiy Lysak អភិបាលនៃតំបន់ Dnipropetrovsk បាននិយាយនៅលើកម្មវិធីផ្ញើសារ Telegram ថា កុមារម្នាក់ ស្ថិតក្នុងចំណោមអ្នករងរបួស។ លោកបន្តថា មនុស្សជាច្រើននាក់ បានរងរបួសធ្ងន់ធ្ងរ។
សេវាសង្គ្រោះបន្ទាន់របស់ប្រទេសអ៊ុយក្រែន ដែលបានបង្ហោះនៅលើបណ្តាញ Telegram ផងដែរ បាននិយាយថា មនុស្ស ១៤នាក់ ត្រូវបានជួយសង្គ្រោះពីគំនរបាក់បែក នៅឯសណ្ឋាគារដែលបានរងការខូចខាតយ៉ាងដំណំ។
ពួកគេបានបង្ហោះរូបភាពបុគ្គលិក ដែលកំពុងធ្វើដំណើរតាមគំនរគំនរបាក់បែក នៅខាងក្រៅអគារ ៥ជាន់ ហើយឡើងចុះតាមជណ្ដើរ។

ផ្សែងហុយចេញពីកំពូលសណ្ឋាគារ ហើយបង្អួចស្ទើរតែទាំងរបស់វា បានខ្ទាតចេញរប៉ាត់រប៉ាយ។ រថយន្តស្ទូច ត្រូវបានគេដាក់ពង្រាយ ដើម្បីឡើងទៅដល់គ្រប់ជាន់ទាំងអស់របស់សណ្ឋាគារនេះ។
លោក Oleksandr Vilkul ប្រធានរដ្ឋបាលយោធារបស់ទីក្រុងនេះ បាននិយាយថា ប្រតិបត្តិការជួយ សង្គ្រោះ បានដំណើរការពេញមួយយប់។
ដែលរងការវាយប្រហារញឹកញាប់ ចាប់តាំងពីរុស្ស៊ី បានចាប់ផ្តើមការលុកលុយពេញលេញរបស់ខ្លួនលើអ៊ុយក្រែន រយៈពេល បីឆ្នាំ កន្លងទៅនេះ។