នាយកទីភ្នាក់ងារចារកម្មកណ្តាល (CIA) លោក John Ratcliffe បាននិយាយថា សហរដ្ឋអាមេរិក នឹងបន្តផ្តល់ជំនួយផ្នែកចារកម្ម និងយោធា ដល់អ៊ុយក្រែន នាពេលអនាគត។

លោក Ratcliffe បានប្រាប់សារព័ត៌មានFox News ថា៖«លោកប្រធានាធិបតី ដូណាល់ ត្រាំ មានសំណួរពិតប្រាកដមួយអំពីថាតើប្រធានាធិបតីអ៊ុយក្រែន លោក វ្ល៉ូឌីមី ហ្សេឡិនស្គី បានប្តេជ្ញាចិត្តចំពោះដំណើរការសន្តិភាពដែរឬយ៉ាងណា ហើយលោកបាននិយាយថា ចូរយើងផ្អាកមួយរយៈសិន។ «លោកប្រធានាធិបតី ហ្សេឡិនស្គី បានដាក់ចេញនូវសេចក្តីថ្លែងការណ៍មួយ ដោយនិយាយថា ខ្ញុំត្រៀមខ្លួនសម្រាប់សន្តិភាព ហើយខ្ញុំចង់ឲ្យរដ្ឋបាលរបស់លោក ដូណាល់ ត្រាំ ធ្វើឲ្យសន្តិភាពកើតឡើង។ ដូច្នេះហើយ ខ្ញុំគិតនៅលើ ផ្នែកយោធា និងផ្នែកចារកម្ម ហើយការផ្អាកមួយរយៈនេះ នឹងមិនធ្វើឲ្យសន្តិភាពកើតឡើងទេ ដោយខ្ញុំគិតថា វានឹងនៅវែងឆ្ងាយទៅទៀត»។

មានសេចក្តីរាយការណ៍នាពេលមុននេះថា សហរដ្ឋអាមេរិក បានផ្អាកការចែករំលែកព័ត៌មានសម្ងាត់។ យោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់ចក្រភពអង់គ្លេស ទីក្រុងវ៉ាស៊ីនតោន បានបញ្ឈប់ការផ្តល់ព័ត៌មានដល់ទីក្រុងគីវ ដែលអាចត្រូវបានប្រើប្រាស់ ដើម្បីធ្វើការវាយប្រហារចូលជ្រៅ ទៅក្នុងទឹកដីរុស្ស៊ី។