មេដឹកនាំអ៊ីស្រាអែល និងពិភពលោក ប្រតិកម្មនឹងការព្រមានរបស់លោក Trump ចំពោះក្រុមហាម៉ាស

2025/03/06 10:55:56 pm        117

មេដឹកនាំអ៊ីស្រាអែល និងអន្តរជាតិបានចែករំលែកប្រតិកម្មរបស់ពួកគេ ចំពោះប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលបានចេញឱសានវាទដល់ក្រុមហាម៉ាស តាមរយៈការបង្ហោះនៅលើបណ្ដាញសង្គម Truth Social និង X (អតីត Twitter) កាលពីយប់ថ្ងៃពុធ (ទី៥ ខែមីនា)។

បន្ទាប់ពីមានជំនួបនៅសេតវិមានរបស់លោក Trump ជាមួយចំណាប់ថ្នូរអ៊ីស្រាអែលចំនួន ៦នាក់ ដែលត្រូវបានដោះលែង នៅទីក្រុងវ៉ាស៊ីនតោន ប្រធានាធិបតីអាមេរិកបានបង្ហោះការព្រមានដល់ក្រុមភេរវករនេះ។ លោក Trump បានគំរាមតាមសាររបស់លោកថា៖ «នេះគឺជាការព្រមានចុងក្រោយ ចំពោះអ្នក! សម្រាប់ភាពជាអ្នកដឹកនាំ ឥឡូវនេះ ដល់ពេលហើយដែលត្រូវចាកចេញពីតំបន់ហ្កាហ្សា ខណៈពេលដែលអ្នកនៅមានឱកាស»។

ភ្លាមៗ បន្ទាប់ពីការបង្ហោះនោះត្រូវបានចែករំលែក មេដឹកនាំជាច្រើនបានសម្តែងការគាំទ្ររបស់ខ្លួនចំពោះការត្រៀមខ្លួនរបស់លោក Trump ក្នុងការចាត់វិធានការប្រឆាំងនឹងក្រុមហាម៉ាស។ ជាក់ស្ដែងរដ្ឋមន្ត្រីហិរញ្ញវត្ថុអ៊ីស្រាអែល លោក Bezalel Smotrich បានចែករំលែកសារនោះនៅលើបណ្ដាញសង្គម X ហើយបានសរសេររៀបរាប់ថា៖ «សូមអរគុណលោកប្រធានាធិបតី សម្រាប់ការប្តេជ្ញាចិត្តរបស់អ្នក ចំពោះសន្តិសុខរបស់ប្រទេសអ៊ីស្រាអែល និងសន្តិសុខពិភពលោកទាំងមូល និងសម្រាប់ការព្រួយបារម្ភរបស់អ្នកចំពោះចំណាប់ថ្នូររបស់យើងទាំងអស់»។

ដោយបន្ថែមពីលើការគាំទ្ររបស់លោក អតីតរដ្ឋមន្ត្រីសន្តិសុខជាតិរបស់អ៊ីស្រាអែល លោក Itamar Ben-Gvir បានប្រាប់ថា រដ្ឋាភិបាលត្រូវតែទទួលយកសំណើរបស់ប្រធានាធិបតី Trump។ រីឯប្រធានគណៈកម្មាធិការធម្មនុញ្ញសភា Knesset លោក MK Simcha Rothman បានចែករំលែកសារ អមដោយពាក្យថ្លែងអំណរគុណ។ សមាជិកព្រឹទ្ធសភាមកពីបក្សសាធារណរដ្ឋរបស់អាមេរិក លោក Lindsey Graham បានសរសេរថា៖ «លោកប្រធានាធិបតី Donald Trump អ្នកទទួលបានគាំទ្រទាំងស្រុង និងពេញទំហឹងពីខ្ញុំ»។ អតីតបេសកជនអាមេរិក ប្រចាំតំបន់មជ្ឈិមបូព៌ា លោក Jason Greenblatt បាននិយាយថា៖ «វិធីសាស្រ្តរបស់លោកប្រធានាធិបតី Trump ប្រហែលជាខុសពីមនុស្សមួយចំនួន ប៉ុន្តែទទួលបានលទ្ធផលជាក់ស្តែង»។ ហើយអតីតឯកអគ្គរដ្ឋទូត ប្រចាំនៅអ៊ីស្រាអែល អំឡុងអាណត្តិដំបូងរបស់លោក Trump គឺលោក David Friedman បានបន្ថែមថា៖ «ខ្ញុំស្រលាញ់បុរសម្នាក់នេះ។ នេះជាសារដ៏ត្រឹមត្រូវចេញពីមនុស្សដ៏ត្រឹមត្រូវ ក្នុងពេលវេលាដ៏ត្រឹមត្រូវ!»។

តាមរយៈការបង្ហោះ នៅលើបណ្ដាញសង្គម X គណៈកម្មាធិការសកម្មភាពនយោបាយគាំទ្រអ៊ីស្រាអែល AIPAC បានថ្លែងអំណរគុណដល់លោក Trump សម្រាប់ «ការទាមទារយ៉ាងច្បាស់លាស់របស់លោក ដែលថា ក្រុមហាម៉ាសត្រូវដោះលែងចំណាប់ថ្នូរទាំងអស់ឥឡូវនេះ និងសម្រាប់ការធានា ដែលថា អ៊ីស្រាអែលមានធនធានត្រូវការការពារគ្រួសាររបស់ខ្លួន»៕


អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm