តើវិធានការរបស់លោក Trump នឹងជំរុញសម្ព័ន្ធមិត្តអាស៊ីគាំទ្រចិនដែរ ឬទេ?

2025/03/06 11:01:05 pm        46

ចាប់តាំងពីវិលត្រឡប់ទៅកាន់សេតវិមានវិញ លោកប្រធានាធិបតី Donald Trump បានផ្លាស់ប្តូរជំហររបស់សហរដ្ឋអាមេរិកយ៉ាងខ្លាំង ជុំវិញបញ្ហាសន្តិសុខពិភពលោក ជាពិសេសទាក់ទងនឹងសង្គ្រាមរបស់រុស្ស៊ី នៅប្រទេសអ៊ុយក្រែន។ ជម្លោះពាក្យសម្ដី នាពេលថ្មីៗនេះ រវាងលោក និងប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy និងការផ្អាកផ្ដល់ជំនួយយោធារបស់សហរដ្ឋអាមេរិកដល់ទីក្រុងគីវ បានធ្វើឲ្យសម្ព័ន្ធមិត្តអឺរ៉ុប មានការព្រួយបារម្ភ ដែលភ័យខ្លាចថា ទីក្រុងវ៉ាស៊ីនតោន ប្ដូរទិសដៅចេញពីទ្វីបនេះ។

សម្ព័ន្ធមិត្ត នៅតំបន់អាស៊ី ដូចជា ជប៉ុន កូរ៉េខាងត្បូង និងហ្វីលីពីន កំពុងតាមមើលយ៉ាងដិតដល់នូវការវិវត្តទាំងនេះ ដោយបារម្ភពីការប្តេជ្ញាចិត្តរបស់លោក Trump ចំពោះសន្តិសុខរបស់ពួកគេ។ ប្រទេសជប៉ុន និងកូរ៉េខាងត្បូង ពឹងផ្អែកយ៉ាងខ្លាំងលើទីក្រុងវ៉ាស៊ីនតោន សម្រាប់ការការពារជាតិ។ តែក្តីបារម្ភកំពុងកើនឡើង ដែលថា លោក Trump អាចទាមទារការបង់ប្រាក់ខ្ពស់ សម្រាប់ការដាក់ពង្រាយកងទ័ព ឬបង្វែរការយកចិត្តទុកដាក់ចេញពីតម្រូវការសន្តិសុខរបស់ពួកគេ។ អ្នកខ្លះមើលឃើញការផ្លាស់ប្តូររបស់ក្រុងវ៉ាស៊ីនតោនថា ជាការផ្តោតខ្លាំងលើការប្រឆាំងនឹងប្រទេសចិន។ 

មន្ត្រីសហរដ្ឋអាមេរិក ក្នុងនោះរួមទាំងរដ្ឋមន្ត្រីការពារជាតិ លោក Pete Hegseth បានសង្កត់ធ្ងន់លើការផ្តល់អាទិភាពដល់តំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ជាងតំបន់អឺរ៉ុប។ ចំណែកអ្នកដែលត្រូវបានតែងតាំងដោយលោក Trump សម្រាប់តំណែងអនុរដ្ឋមន្ត្រីការពារជាតិ គឺលោក Elbridge Colby ថ្មីៗនេះ បានសង្កត់ធ្ងន់ពីសារៈសំខាន់របស់កោះតៃវ៉ាន់ ទោះបីជាលោកបានរិះគន់ដល់ការចំណាយលើវិស័យការពារដែនដីរបស់កោះនេះក៏ដោយ។ 

រីឯប្រទេសអាស៊ីអាគ្នេយ៍ជាច្រើន មានការភ័យខ្លាច ចំពោះឆន្ទៈរបស់លោក Trump ក្នុងការចរចាជាមួយរុស្ស៊ី ដែលបង្ហាញពីការផ្លាស់ប្តូរកាន់តែទូលំទូលាយឆ្ពោះទៅរកការផ្តល់អាទិភាពដល់អំណាចនយោបាយជាងសម្ព័ន្ធភាព ខណៈអ្នកវិភាគខ្លះបារម្ភថា លោក Trump ទីបំផុតអាចស្វែងរកការចរចាដ៏ធំជាមួយចិន ដោយធ្វើឲ្យប្រទេសតូចៗក្នុងតំបន់ងាយរងគ្រោះ។ 

ប្រទេស ដូចជាហ្វីលីពីន កំពុងប្រកាន់យកនូវវិធីសាស្រ្តជាក់ស្តែង ដោយបន្តរក្សាទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក ខណៈដែលពង្រឹងសមត្ថភាពការពារជាតិរបស់ពួកគេ និងលើកកម្ពស់ភាពជាដៃគូជាមួយជប៉ុន អូស្ត្រាលី និងកូរ៉េខាងត្បូង។ តែយ៉ាងណាក្ដី កម្លាំងនយោបាយផ្ទៃក្នុង ដែលអនុគ្រោះដល់ទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយចិន ធ្វើឲ្យមានភាពស្មុគស្មាញដល់កិច្ចប្រឹងប្រែងនេះ។ 

សរុបមក ការផ្លាស់ប្តូរគោលនយោបាយការបរទេសរបស់លោក Trump បានធ្វើឲ្យសម្ព័ន្ធមិត្តអាស៊ី មានភាពមិនច្បាស់លាស់ ដោយជំរុញឲ្យពួកគេវាយតម្លៃឡើងវិញនូវយុទ្ធសាស្ត្រសន្តិសុខរបស់ខ្លួន។ ទោះបីជាពួកគេមិនអាចជំនួសសហរដ្ឋអាមេរិក ក្នុងនាមជាអ្នកផ្តល់សន្តិសុខក៏ដោយ ក៏ពួកគេកំពុងរៀបចំត្រៀម សម្រាប់អនាគតមួយ ដែលការប្តេជ្ញាចិត្តរបស់អាមេរិក អាចនឹងមិនត្រូវបានធានាទៀតឡើយ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        156
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        145
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        144

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm