នាយករដ្ឋមន្ត្រីហូឡង់ លោក Dick Schoof កាលពីថ្ងៃពុធ (ទី៥ ខែមីនា) បាននិយាយថា រដ្ឋាភិបាលហូឡង់ នឹងបម្រុងទុកប្រាក់ចំនួន ៣,៥ពាន់លានអឺរ៉ូ (៣,៨ពាន់លានដុល្លារ) ដើម្បីបន្តការគាំទ្ររបស់ខ្លួន ចំពោះប្រទេសអ៊ុយក្រែន ក្នុងឆ្នាំ២០២៦។
លោក Schoof បានប្រាប់ថា មូលនិធិនេះនឹងធានាថា ការគាំទ្ររបស់ហូឡង់ នឹងបន្តមានដោយមិនផ្លាស់ប្តូរ នៅឆ្នាំក្រោយ ខណៈលោកបានបន្ថែមថា ចំនួនទឹកប្រាក់នេះ ក៏អាចប្រើប្រាស់នៅឆ្នាំ២០២៥ ផងដែរ ប្រសិនបើចាំបាច់។
គួររំលឹកថា រដ្ឋាភិបាលហូឡង់ពីមុន បានកំណត់ទុកដោយឡែករួចហើយនូវកម្រិតស្រដៀងគ្នានេះ សម្រាប់ការគាំទ្រដល់ទីក្រុងគីវ ក្នុងឆ្នាំ២០២៥។
ជាមួយគ្នានេះដែរ លោកនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ៧០០លានអឺរ៉ូ ពីមូលនិធិទាំងនោះ នឹងត្រូវបានប្រើប្រាស់ ដើម្បីវិនិយោគលើយានដ្រូន សម្រាប់អ៊ុយក្រែន៕