ក្រុមស្ម័គ្រចិត្តមកពីក្រុមការពារស៊ីវិលស៊ីរី បានប្រញាប់ប្រញាល់ទៅពន្លត់ភ្លើងឆេះព្រៃទ្រង់ទ្រាយធំនៅតំបន់ភ្នំជនបទស្ថិតនៅទីក្រុងកំពង់ផែភាគខាងលិច Latakia របស់ប្រទេសស៊ីរី ។
យោងតាមការបង្ហោះសារផ្លូវការនៅលើបណ្តាញព័ត៌មានសង្គម Xរបស់ក្រុមការពារស៊ីវិលស៊ីរី បានឲ្យដឹងថា ក្រុមស្ម័គ្រចិត្តបានចំណាយពេលប្រហែល ៧ម៉ោង ដើម្បីពន្លត់ភ្លើងឆេះព្រៃ ក្រោមស្ថានភាពដ៏លំបាក ។
ក្រុមអាជ្ញាធរមនុស្សធម៌ និងជួយសង្រ្គោះ បានធ្វើការអំពាវនាវឲ្យសហគមន៍អន្តរជាតិធ្វើអន្តរាគមន៍បន្ទាន់ និងផ្តល់ជំនួយចាំបាច់ រួមទាំងក្រុមភ្នាកងារពន្លត់អគ្គិភ័យ និងសម្ភារៈទំនើប ដើម្បីពន្លត់ភ្លើងឆេះព្រៃ ក៏ដូចជាជួយសង្រ្គោះអ្នកស្រុក ។
ទោះបីជាយ៉ាងណាក៏ដោយ សារព័ត៌មានក្នុងស្រុក បានរាយការណ៍ថា ក្រុមស្ម័គ្រចិត្តមកពីក្រុមការពារស៊ីវិលស៊ីរី និងក្រុមមួកស. បានពន្លត់ភ្លើងឆេះព្រៃដោយជោគជ័យ ។
ដោយឡែក មូលហេតុបណ្តាលឲ្យកើតមានភ្លើងឆេះព្រៃ ពុំត្រូវបានគេដឹងច្បាស់នោះទេ ៕