WHO៖ ការកាត់បន្ថយរបស់ USAID ធ្វើឲ្យការឆ្លើយតប ចំពោះជំងឺរបេង ស្ថិតក្នុងហានិភ័យ

2025/03/06 11:41:41 pm        53

អង្គការសុខភាពពិភពលោក (WHO) កាលពីថ្ងៃពុធ (ទី៥ ខែមីនា) បានលើកឡើងថា ការសម្រេចរបស់រដ្ឋបាលលោក Donald Trump ក្នុងការផ្អាកជំនួយបរទេសរបស់សហរដ្ឋអាមេរិក នឹងបន្ទច់បង្អាក់ដល់ដំណើរការទប់ស្កាត់ការឆ្លងជំងឺរបេង (TB) នៅទូទាំងប្រទេសដែលមានប្រាក់ចំណូលទាប និងមធ្យម ដោយធ្វើឲ្យជីវិតមនុស្សរាប់លាននាក់ប្រឈមនឹងហានិភ័យ។

នាយកកម្មវិធីសកលរបស់ WHO ស្តីពីជំងឺរបេង និងសួត លោកស្រី Tereza Kasaeva បាននិយាយថា៖ «ដោយគ្មានវិធានការភ្លាមៗនោះ ដំណើរការដែលពិបាកសម្រេចបាន ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរបេង កំពុងស្ថិតក្នុងហានិភ័យ។ ការឆ្លើយតបរួមរបស់យើង ត្រូវតែមានភាពប្រែប្រួល យុទ្ធសាស្ត្រ និងធនធានពេញលេញ ដើម្បីការពារអ្នកដែលងាយរងគ្រោះបំផុត និងបន្តរក្សាសន្ទុះឆ្ពោះទៅរកការលុបបំបាត់ជំងឺរបេងទាំងស្រុង»។

បើយោងតាមទីភ្នាក់ងារនេះ បានឲ្យដឹងថា ជំនួយអន្តរជាតិដ៏សំខាន់ៗ ជាពិសេសពីទីភ្នាក់ងារសហរដ្ឋអាមេរិក សម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) បានជួយទប់ស្កាត់អត្រាមរណភាពប្រហែល ៣,៦៥លាននាក់ ក្នុងឆ្នាំ២០២៤ តែមួយគត់ ពីជំងឺដ៏កាចសាហាវនេះ។

WHO បានបញ្ជាក់ថា សហរដ្ឋអាមេរិកបានរួមចំណែកជាប្រវត្តិសាស្ត្រប្រហែល ១ភាគ៤នៃមូលនិធិរបស់ម្ចាស់ជំនួយអន្តរជាតិសរុប សម្រាប់កម្មវិធីទប់ស្កាត់ជំងឺរបេង ដែលមានចំនួនប្រហែលពី ២០០លានដុល្លារ ទៅដល់ ២៥០លានដុល្លារជារៀងរាល់ឆ្នាំ នៅក្នុងការផ្តល់មូលនិធិទ្វេភាគី។

បន្ថែមពីលើនេះ USAID ក៏បានបញ្ឈប់ការផ្ដល់មូលនិធិទាំងអស់របស់ខ្លួន ចំពោះការពិសោធន៍ ដោយបានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ដំណើរការសិក្សាស្រាវជ្រាវ ពាក់ព័ន្ធនឹងជំងឺរបេង៕


អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm