ក្រុមវិនិយោគិន ដែលគាំទ្រដោយក្រុមហ៊ុន BlackRock បានយល់ព្រមទិញភាគហ៊ុនភាគច្រើន នៅក្នុងក្រុមហ៊ុនដែលមានមូលដ្ឋាននៅទីក្រុងហុងកុង ដែលគ្រប់គ្រងកំពង់ផែនៅសងខាងព្រែកជីកប៉ាណាម៉ា ដោយផ្ទេរការធ្វើប្រតិបត្តិការនៅកំពង់ផែសំខាន់ៗទៅកាន់ក្រុមហ៊ុនអាមេរិកប្រកបដោយប្រសិទ្ធភាព។ កិច្ចព្រមព្រៀងនេះ កើតឡើងបន្ទាប់ពីមានសម្ពាធពីសេតវិមាន ដើម្បីឲ្យមានការផ្លាស់ប្តូរការកាន់កាប់ចេញពីប្រទេសចិន។
ជាមួយគ្នានេះដែរ ការលក់ក្នុងតម្លៃ ២២,៨ពាន់លានដុល្លារ ដោយក្រុមហ៊ុន CK Hutchison របស់ទីក្រុងហុងកុងទៅឲ្យវិនិយោគិនអាមេរិក និងស្វីស ក៏រួមបញ្ចូលផងដែរនូវកំពង់ផែរាប់សិប នៅក្នុងប្រទេសផ្សេងទៀត។ ដោយត្រូវបានប្រកាសនៅថ្ងៃទី៤ ខែមីនា ការលក់ដូរនេះត្រូវបានគេមើលឃើញថា ជាការទទួលបានជ័យជម្នះផ្នែកការទូត សម្រាប់ប្រធានាធិបតីអាមេរិក លោក Donald Trump ដោយកើតឡើងត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះមុនពេលលោកថ្លែងសុន្ទរកថាទៅកាន់សភា។
វាមានរយៈពេលជាង ២០ឆ្នាំហើយ គិតចាប់តាំងពីប្រទេសប៉ាណាម៉ា បានទទួលការគ្រប់គ្រងព្រែកជីកប៉ាណាម៉ាពីសហរដ្ឋអាមេរិក ជាកន្លែងត្រួតត្រាយ៉ាងតឹងរ៉ឹង ដែលសហរដ្ឋអាមេរិកបានអនុវត្តតាំងពីឆ្នាំ១៩០៣ មក។ ថ្មីៗនេះ ដោយបានពង្រីកបន្ថែម ដើម្បីអនុញ្ញាតឲ្យនាវាធំៗជាងមុនឆ្លងកាត់ ព្រែកជីកនេះនៅតែជាផ្លូវទឹកមួយ ក្នុងចំណោមផ្លូវនាវាចរណ៍ដ៏មហស្ចារ្យទាំង ៧ របស់ពិភពលោក ក្នុងសម័យទំនើបនេះ។
ប៉ុន្តែទម្រាំលេចចេញបានរូបរាងឡើង ដំណើរការសាងសង់ គឺជាប្រវត្តិរឿងរ៉ាវនៃការមានគ្រោះថ្នាក់ ជំងឺ សោកនាដកម្ម និងជ័យជម្នះ។ ផ្លូវទឹកដ៏ពិសេសនេះ ភ្ជាប់មហាសមុទ្រអាត្លង់ទិកជាមួយមហាសមុទ្រប៉ាស៊ីហ្វិក៕