ប្រទេសរុស្ស៊ីនៅថ្ងៃព្រហស្បតិ៍ បានរិះគន់ប្រធានាធិបតីបារាំងលោក Emmanuel Macron ចំពោះសុន្ទរកថាមួយ ក្នុងសប្តាហ៍នេះ ដែលលោកបានពិចារណាពង្រីកការការពារដោយនុយក្លេអ៊ែររបស់ប្រទេសបារាំងដល់ដៃគូអឺរ៉ុប។
នៅក្នុងសុន្ទរកថាទៅកាន់ប្រជាជាតិបារាំង កាលពីថ្ងៃពុធ លោក Macron បានចាត់ទុកប្រទេសរុស្ស៊ីថា ជាអ្នកគំរាមកំហែងដល់ប្រទេសបារាំង និងអឺរ៉ុប ហើយបាននិយាយថា ជនជាតិបារាំងមាន «ការព្រួយបារម្ភដោយស្របច្បាប់» អំពីសហរដ្ឋអាមេរិក ដែលផ្លាស់ប្តូរជំហររបស់ខ្លួនលើជម្លោះអ៊ុយក្រែនក្រោមការដឹកនាំរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump)។
អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី អ្នកស្រី Maria Zakharova បាននិយាយអំពីលោក Macron ថា «ជារៀងរាល់ថ្ងៃ លោកធ្វើសេចក្តីថ្លែងការណ៍ដែលផ្ទុយគ្នាពីការពិតទាំងស្រុង។