រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Sebastien Lecornu នៅថ្ងៃព្រហស្បតិ៍ (ទី៦ ខែមីនា) នេះ បាននិយាយថា ប្រទេសបារាំងកំពុងស្នើផ្តល់ព័ត៌មានចរកម្មដល់អ៊ុយក្រែន ដោយមានរយៈពេល ១ថ្ងៃបន្ទាប់ពីទីក្រុងវ៉ាស៊ីនតោន បានប្រាប់ថា ខ្លួនកំពុងផ្អាកការចែករំលែកការស៊ើបការណ៍សម្ងាត់ជាមួយទីក្រុងគីវ ដែលជាកិច្ចប្រឹងប្រែង ដើម្បីបង្កើនសម្ពាធលើប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy។
គួរបញ្ជាក់ថា សហរដ្ឋអាមេរិកកំពុងជំរុញឲ្យលោក Zelenskiy សហការជាមួយកិច្ចប្រឹងប្រែងរបស់ប្រធានាធិបតី លោក Donald Trump ដើម្បីមានជំនួបពិភាក្សាពីសន្តិភាពជាមួយរុស្ស៊ីដែលបានលុកលុយអ៊ុយក្រែន ក្នុងខែកុម្ភៈ ឆ្នាំ២០២២។
លោក Lecornu បានប្រាប់វិទ្យុ France Inter ថា៖ «យើងមានធនធានចាចរកម្មដែលយើងប្រើ ដើម្បីជួយដល់ជនជាតិអ៊ុយក្រែន»។
ដោយសំដៅទៅសហរដ្ឋអាមេរិកដែលផ្អាកការចែករំលែកព័ត៌មានសម្ងាត់ជាមួយអ៊ុយក្រែន លោកបានបន្ថែមថា៖ «ការស៊ើបការសម្ងាត់ត្រូវបានផ្អាកតាំងពីរសៀលម្សិលមិញ។ ខ្ញុំគិតថា សម្រាប់មិត្តភ័ក្តិអង់គ្លេសរបស់យើងដែលស្ថិតក្នុងសហគមន៍ស៊ើបការណ៍សម្ងាត់ ជាមួយសហរដ្ឋអាមេរិក វាកាន់តែមានភាពស្មុគស្មាញ»៕