តុលាការរុស្ស៊ី និយាយថា បុរសជនជាតិអង់គ្លេសម្នាក់ដែលត្រូវចាប់បានដោយរុស្ស៊ី អំឡុងពេលធ្វើសង្រ្គាមឲ្យអ៊ុយក្រែន ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល ១៩ឆ្នាំ ។
សេវាព័ត៌មានតុលាការ បាននិយាយថា លោក James Scott Rhys Anderson វ័យ ២២ឆ្នាំ ត្រូវបានកាត់ទោសសម្រាប់សកម្មភាពធ្វើជាទាហានស៊ីឈ្នូល ហើយនិងអំពើភេរវកម្ម ក្រោយការកាត់ទោសរយៈពេល ៣ថ្ងៃរបស់តុលាការយោធា នៅតំបន់ Kursk ។
ពួកគេនិយាយទៀតថា លោក Anderson ដែលគេរាយការណ៍ថា ត្រូវបានចាប់ខ្លួនកាលពីខែវិច្ឆិកា ខណៈចូលរួមធ្វើសង្រ្គាមវាយប្រហារឆ្លងកាត់ព្រំដែនរបស់អ៊ុយក្រែននៅតំបន់ Kursk បានឆ្លើយពីភាពមានទោសចំពោះការចោទប្រកាន់លើរូបលោក ។
ក្រោមលក្ខខណ្ឌនៃការកាត់ទោសរូបលោក លោក Anderson នឹងត្រូវចំណាយពេល ៥ឆ្នាំនៅក្នុងពន្ធនាគារ មុនពេលបញ្ជូនទៅកាន់ពន្ធនាគារកម្រិតធ្ងន់សម្រាប់រយៈសេសសល់របស់គាត់ ។
ខណៈពេលនោះដែរ ក្រសួងការបរទេសអង់គ្លេស បានថ្កោលទោសការកាត់ទោសរបស់លោក Anderson ដោយពួកគេនិយាយថា វាគឺជាការចោទប្រកាន់ខុសបែបបទ ។
អ្នកនាំពាក្យក្រសួងការបរទេសអង់គ្លេស និយាយថា ក្រោមច្បាប់អន្តរជាតិ ឈ្លើយសឹកមិនអាចកាត់ទោសបានឡើយសម្រាប់ការចូលរួមរបស់ពួកគេនៅក្នុងសកម្មភាពអរិភាពណាមួយ ៕