នគរបាល បានរឹតបន្តឹងវិធានការសន្តិសុខនៅក្នុងទីក្រុងព្រុចសែល ប្រទេសបែលហ្ស៊ិកនាថ្ងៃព្រហស្បតិ៍នេះ ពេលដែលមេដឹកនាំសហភាពអឺរ៉ុប(EU) គ្រោងនឹងជួបជុំគ្នា នៅកិច្ចប្រជុំកំពូលរបស់ពួកគេដែលមានគោលដៅយល់ព្រមលើវិធានការដ៏មោះមុត ដើម្បីបង្កើនការចំណាយវិស័យការពារជាតិ និងការសន្យាគាំទ្រអ៊ុយក្រែន ។
ជំនួបមួយនេះ នឹងត្រូវធ្វើឡើង ក្រោយការផ្អាកជំនួយយោធារបស់លោក Donald Trump ដល់ទីក្រុងគីវ បង្កឲ្យមានក្តីកង្វល់ថា ទ្វីបមួយនេះលែងអាចជឿជាក់លើការការពាររបស់សហរដ្ឋអាមេរិកបានទៀតហើយ ។
ក្រុមមេដឹកនាំមកពីបណ្តាលរដ្ឋទាំង ២៧របស់ EU នឹងត្រូវចូលរួមដោយប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy បើទោះបីជាការបង្ហាញសាមគ្គីភាពរបស់ពួកគេ អាចរារាំងដោយការបដិសេធន៍របស់ហុងគ្រីមិនយល់ព្រមលើកសេចក្តីថ្លែងការណ៍រួមគាំទ្រទីក្រុងគីវក៏ដោយ ៕