នៅថ្ងៃព្រហស្បតិ៍នេះ ជនប៉ាឡេស្ទីនរស់នៅទីក្រុង Khan Younis បានច្រានចោលសេចក្តីថ្លែងការណ៍ចុងក្រោយរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ពីតំបន់ហ្កាហ្សា ដោយពួកគេមួយចំនួន បានអំពាវនាវឲ្យមេដឹកនាំម្នាក់ឈរលើភាគីអព្យាក្រឹត និងពួកគេសច្ចាថានឹងមិនចាកចេញពីដែនដីមួយនេះជាដាច់ខាត ។
គួរឲ្យដឹងថា លោក Trump បានធ្វើការគំរាមកំហែងសារជាថ្មី ក្រោយជំនួបនៅឯសេតវិមានកាលពីថ្ងៃពុធ ជាមួយក្រុមចំណាប់ថ្នូរដែលត្រូវបានដោះលែងនៅដំណាក់កាលដំបូងនៃកិច្ចព្រមព្រៀងបទឈប់បាញ់ ។
លោក Trumpនិយាយថា លោកនឹងផ្តល់អ្វីៗគ្រប់បែបយ៉ាងដល់អ៊ីស្រាអែលដែលត្រូវការ ដើម្បីបញ្ចប់ការងារ គ្មានសមាជិកហាម៉ាស់ណាម្នាក់នឹងមានសុវត្ថិភាពនោះឡើយ បើសិនជាអ្នកមិនធ្វើតាមអ្វីដែលលោកនិយាយ ។
លោកបន្តថា ចំពោះពលរដ្ឋហ្កាហ្សាផងដែរ អនាគតដ៏ស្រស់បំព្រងនៅរង់ចាំ ប៉ុន្តែបើសិនជាអ្នករក្សាទុកចំណាប់ថ្នូរ បើសិនជាអ្នកធ្វើ អ្នកនឹងស្លាប់! ធ្វើការសម្រេចចិត្តដោយភាពឆ្លាតវៃ ។ ដោះលែងចំណាប់ថ្នូរឥឡូវនេះ ឬចង់មានបញ្ហាធ្ងន់ធ្ងរនៅពេលក្រោយ ៕