ចិនធ្វើមាតុភូមិនិវត្តន៍រលកទី ២នៃជនជាតិខ្លួនចេញពីមជ្ឈមណ្ឌលឆបោកមីយ៉ាន់ម៉ាឆ្លងកាត់ប្រទេសថៃ

2025/03/07 02:10:52 am        70

នៅថ្ងៃព្រហស្បតិ៍នេះ ចិនបានធ្វើមាតុភូមិនិវត្តន៍រលកទី ២នៃជនជាតិរបស់ខ្លួនចេញពីមជ្ឈមណ្ឌលឆបោកមីយ៉ាន់ម៉ា ឆ្លងកាត់តាមប្រទេសថៃ បន្ទាប់ពីវិធានការបោសសម្អាតដែលបានចាប់ផ្តើមកាលពីខែកុម្ភៈ កន្លងទៅ ហើយនិងនាំឲ្យមានការនាំខ្លួនជនបរទេសជាង ៧ពាន់នាក់ ចេញពីទីតាំងឆបោកជាច្រើនកន្លែង ។

យោងតាមការអះអាងរបស់ក្រុមមន្រ្តីថៃ បានឲ្យដឹងថា ជនជាតិចិនត្រូវបាននាំចេញពីប្រទេសមីយ៉ាន់ម៉ាទៅកាន់ប្រទេសថៃតាមរថយន្តក្រុង ដំណើរការតាមរយៈអន្តោប្រវេសន៍ ហើយនិងការឆ្លងកាត់ការផ្ទៀងផ្ទាត់អត្តសញ្ញាណ ដើម្បីបញ្ចូលទៅក្នុងប្រព័ន្ធបញ្ជីខ្មៅរបស់ការិយាល័យអន្តោប្រវេសន៍ មុនពេលត្រូវបានបញ្ជូនទៅកាន់អាកាសយានដ្ឋាននៅទីក្រុង Mae Sot គឺជាទីក្រុងព្រំដែនរវាងប្រទេសថៃ និងមីយ៉ាន់ម៉ា ។

ការបញ្ជូនខ្លួននេះដែរ គឺជាផ្នែកមួយនៃកិច្ចខិតខំធ្វើមាតុភូមិនិវត្តន៍ទ្រង់ទ្រាយធំ ដែលរួមទាំងជើងហោះហើរជួល ១៩វ៉ុល កំណត់ឲ្យហោះហើរចាប់ពីថ្ងៃទី ៦ ដល់ថ្ងៃទី ៩ ខែមីនា ដើម្បីបញ្ជូនជនជាតិចិន ១.៤៣៩នាក់ ទៅកាន់ប្រទេសកំណើតរបស់ពួកគេវិញ ។

ការធ្វើមាតុភូមិនិវត្តន៍នេះ បានកើតមានឡើង ស្របពេលកិច្ចខិតខំបន្តរបស់ចិន ថៃ និងមីយ៉ាន់ម៉ា ដើម្បីរុះរើប្រតិបត្តិការឆបោកឆ្លងដែន ដែលក្រុមអាជ្ញាធរ និយាយថា គឺជាផ្នែកមួយនៃបណ្តាញឧក្រិដ្ឋជនធំទូលាយដែលកំពុងរីកដុះដាលយ៉ាងខ្លាំងនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាទីដែលមនុស្សរាប់ពាន់នាក់ ត្រូវបានគេជួញដូរឲ្យធ្វើការទាំងបង្ខំ ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm