ប្រធានាធិបតីប៉ាណាម៉ាលោក Jose Raul Mulino បាននិយាយកាលពីថ្ងៃពុធថា ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump និយាយភូតកុហស ពេលដែលលោកនិយាយថា រដ្ឋបាលរបស់មេដឹកនាំអាមេរិកខាងជើងទាមទារបានមកវិញព្រែកជីកប៉ាណាម៉ា ។
សេចក្តីអត្ថាធិប្បាយរបស់លោក Trumpទៅកាន់សភា បានកើតមានឡើង ក្រោយកិច្ចព្រមព្រៀងដឹកនាំដោយក្រុមហុនសហរដ្ឋអាមេរិក BlackRock BLK.N ត្រូវបានប្រកាសកាលពីព្រឹកថ្ងៃអង្គារ ដើម្បីទិញភាគច្រើនធុរកិច្ចកំពង់ផែតម្លៃ ២២,៨ពាន់លានដុល្លាររបស់ក្រុមហ៊ុនពហុផលិតផល CK Hutchison 0001.HK របស់ហុងកុង ដែលរួមទាំងទ្រព្យសកម្មនៅតាមបណ្តោយព្រែកជីកប៉ាណាម៉ា ។
កិច្ចព្រមព្រៀងនេះ នឹងធ្វើឲ្យក្រុមហ៊ុនអាមេរិក គ្រប់គ្រងកំពង់ផែសំខាន់ៗនៅព្រែកជីកប៉ាណាម៉ា ស្របពេលដែលសេតវិមានចាត់ទុកថាជាការដកពួកគេចេញពីអ្វីដែលខ្លួននិយាយថា គឺជាកម្មសិទ្ធិរបស់ចិន ។
ទោះបីជាយ៉ាងណាក៏ដោយ វិធានការបែបនេះ បង្កហានិភ័យផងដែរដល់ភាពតានតឹងឡើងកម្តៅរួចទៅហើយរវាងសហរដ្ឋអាមេរិក និងប៉ាណាម៉ា ដែលប៉ះទង្គិចគ្នា ជុំវិញអំណះអំណាងរបស់លោក Trumpពីព្រែកជីកមួយនេះ ។
លោក Mulino និយាយថា ការទាមទារបានមកវិញនូវព្រែកជីកបែបនេះរបស់លោក Trump មិនមែនជាផ្នែកមួយនៃកិច្ចពិភាក្សាជាមួយរដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិកលោក Marco Rubio អំឡុងដំណើរទស្សនកិច្ចកាលពីពេលថ្មីៗនេះឡើយ ឬជំនួបជាមួយមន្រ្តីផ្សេងទៀតរបស់សហរដ្ឋអាមេរិក ៕