ស្ថានភាពរដូវរងាត្រជាក់ខ្លាំងបង្កឲ្យមានព្យុះព្រិលវាយប្រហាររដ្ឋ Kansas និងរដ្ឋ Iowa របស់សហរដ្ឋអាមេរិក ។
រូបភាពវីដេអូឃ្លីប ឃើញព្រិលធ្លាក់ខ្លាំងនៅទីក្រុង Lenexa រដ្ឋ Kansas ខណៈក្រុមអាជ្ញាធរ បានជំរុញឲ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នខ្ពស់ ហើយចៀសវាងការធ្វើដំណើរ ។
សេវាកម្មឧតុនិយមជាតិ បានចេញការព្រមានពីព្យុះទឹកកក នៅតាមតំបន់ជាច្រើននៅភាគខាងកើត ភាគកណ្តាល និងភាគខាងជើងរដ្ឋ Kansas ។
រូបភាពវីដេអូឃ្លីបថតបាន ឃើញរថយន្តជាប់នៅក្នុងព្រិលដ៏ក្រាស់ ស្ថិតក្នុងរដ្ឋ Iowa ។ មនុស្សនៅក្នុងរថយន្តរៀបរាប់ពីស្ថានភាពថា ពួកយើងមិនអាចសូម្បីតែអូសរថយន្ត អ្នកមិនអាចមើលឃើញអ្វីទាំងអស់ វាពិតជាអាក្រក់ខ្លាំងណាស់ ។
ព្រិលធ្លាក់ និងខ្យល់បក់ខ្លាំង បង្កើតឲ្យមានស្ថានភាពបើកបរដ៏គ្រោះថ្នាក់នៅទូទាំងរដ្ឋ Iowa ។ ក្រសួងដឹកជញ្ជូនរដ្ឋ Iowa បានប្រមានប្រឆាំងការធ្វើដំណើរ ដោយលើកឡើងពីផ្លូវមិនអាចធ្វើដំណើរឆ្លងកាត់បានជាច្រើនខ្សែ ដោយសាររថយន្តជាប់ និងគ្រោះថ្នាក់រថយន្តបុកគ្នា ៕