សំណើរបស់សហរដ្ឋអាមេរិកដែលបានផុសឡើងនៅក្នុងកិច្ចប្រជុំនាពេលថ្មីៗនេះរវាងក្រុមហាម៉ាស និងអ្នកក្រុមចរចារបស់សហរដ្ឋអាមេរិក នឹងមើលឃើញចំណាប់ខ្មាំងជនជាតិអាមេរិកដែលនៅសេសសល់លោក Edan Alexander និងចំណាប់ខ្មាំងដែលនៅរស់មួយចំនួនទៀត ត្រូវបានដោះដូរសម្រាប់ការបន្តរយៈពេលពីរខែនៃបទឈប់បាញ់នៅតំបន់ហ្កាហ្សាស្ទ្រីប និងការបន្តផ្តល់ជំនួយមនុស្សធម៌ដល់តំបន់នោះ។

ផែនការនេះមួយក្នុងចំណោមជម្រើសជាច្រើនដែលត្រូវបានពិភាក្សាជាមធ្យោបាយឆ្ពោះទៅមុខក្នុងអំឡុងពេលកិច្ចចរចានាពេលថ្មីៗនេះដែលធ្វើឡើងនៅប្រទេសកាតារវាងមន្ត្រីអាមេរិក និងក្រុមហាម៉ាស នេះបើយោងតាមក្រុមមន្ត្រីដឹងការចរចាដែលបាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ។

នៅលើតុក៏មានសំណើមួយដែលត្រូវបានជំរុញដោយលោក Steve Witkoff បេសកជនមជ្ឈិមបូព៌ារបស់ប្រធានាធិបតី Donald Trump ផងដែរ ដើម្បីបន្តបទឈប់បាញ់បច្ចុប្បន្នប្រហែល ៥០ ថ្ងៃ រហូតដល់ចុងបញ្ចប់នៃពិធីបុណ្យរ៉ាម៉ាដាន និងថ្ងៃសម្រាកវិសមកាលសម្រាប់ជនជាតិជ្វីហ្វ។

លោកនាយករដ្ឋមន្ត្រី Benjamin Netanyahu បានយល់ព្រមចំពោះអ្វីលោកហៅថា "ផែនការ Witkoff" ដែលនឹងចាប់ផ្តើមជាមួយនឹងការដោះលែងចំណាប់ខ្មាំងពាក់កណ្តាលដែលនៅសល់ និងបញ្ចប់ការឃុំខ្លួនចំណាប់ខ្មាំង។
បទឈប់បាញ់ដែលបានចាប់ផ្តើមកាលពីចុងខែមករាហាក់មានភាពតានតឹងខ្លាំង ហើយពលរដ្ឋហ្កាហ្សានៅតែគ្មានជំនួយមនុស្សធម៌ចាប់តាំងពីអ៊ីស្រាអែលបានរារាំង កាលពីចុងសប្តាហ៍មុន៕