ក្រសួងការបរទេសសហរដ្ឋអាមេរិក បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ទី៦ ខែមីនា ថា ផែនការដឹកនាំដោយប្រទេសអេហ្ស៊ីបសម្រាប់តំបន់ហ្កាហ្សា មិនបានបំពេញតាមការរំពឹងទុករបស់ប្រធានាធិបតី លោក ដូណាល់ ត្រាំ ដែលបានស្នើឲ្យមានការជម្លៀសប្រជាជនប៉ាឡេស្ទីនយ៉ាងច្រើនចេញពីដែនដីដែលញាំញីដោយសង្រ្គាម។

អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោកស្រី Tammy Bruce បានប្រាប់អ្នកសាព័ត៌មានថា កិច្ចព្រមព្រៀងដែលបានស្នើ«មិនបំពេញតាមតម្រូវការ លក្ខណៈនៃអ្វីដែលលោកប្រធានាធិបតី Trump កំពុងស្នើសុំ នោះទេ»។ លោកស្រីនិយាយថា «វាមិនបានបំពេញតាមការរំពឹងទុកឡើយ»។

លោកស្រី បាននិយាយភ្លាមៗបន្ទាប់ពីបេសកជនពិសេសរបស់លោក Trump នៅតំបន់មជ្ឈិមបូព៌ា លោក Steve Witkoff បានផ្តល់ការបង្កើនភាពវិជ្ជមានបន្ថែមទៀតលើផ្នែកការទូតដឹកនាំដោយអេហ្ស៊ីប។ លោក Witkoff បានប្រាប់អ្នកសារព័ត៌មាននៅឯសេតវិមានថា «យើងត្រូវការការពិភាក្សាបន្ថែមទៀតអំពីបញ្ហានេះ ប៉ុន្តែវាជាជំហានដំបូងដែលមានជំនឿល្អពីអេហ្ស៊ីប»។
លោក Witkoff បាននិយាយថា លោក Trump បានស្នើសុំកាន់កាប់តំបន់ហ្កាហ្សា និងជម្លៀសប្រជាជនរបស់តំបន់នេះ ជាគំនិតមួយដែលធ្វើឲ្យមានការថ្កោលទោសយ៉ាងទូលំទូលាយនៅជុំវិញពិភពលោក។
មេដឹកនាំអារ៉ាប់ បានស្វែងរកការគាំទ្រសម្រាប់ផែនការជំនួសដែលនឹងផ្តល់ហិរញ្ញប្បទានដល់ការកសាងតំបន់ហ្កាហ្សាឡើងវិញ តាមរយៈមូលនិធិទំនុកចិត្ត។ នៅក្នុងការបង្ហោះលើបណ្តាញផ្សព្វផ្សាយសង្គមដែលប្រើពាក្យធ្ងន់ៗ លោក Trump បានព្រមានប្រជាជននៅតំបន់ហ្កាហ្សា ថា «អ្នកនឹងស្លាប់» លុះត្រាតែក្រុមសកម្មប្រយុទ្ធហាម៉ាសប៉ាឡេស្ទីន ដោះលែងចំណាប់ថ្នូ ជាកិច្ចព្រមព្រៀងបទឈប់បាញ់ជាមួយអ៊ីស្រាអែល។