អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោកស្រី Tammy Bruce បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា សហរដ្ឋអាមេរិក កំពុងពិនិត្យមើលឡើងវិញនូវការលើកលែងទណ្ឌកម្មដែលមានស្រាប់ទាំងអស់ ដែលនឹងផ្តល់ឱ្យប្រទេសអ៊ីរ៉ង់នូវកម្រិតណាមួយនៃការបន្ធូរបន្ថយសេដ្ឋកិច្ច និងជំរុញឱ្យរដ្ឋាភិបាលអ៊ីរ៉ាក់ លុបចោលការពឹងផ្អែករបស់ខ្លួនលើប្រភពថាមពលរបស់អ៊ីរ៉ង់ ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។

លោកស្រី Bruce បានធ្វើអត្ថាធិប្បាយបែបនេះនៅក្នុងសន្និសីទសារព័ត៌មានដំបូងរបស់លោកស្រី ក្រោមរដ្ឋបាលរបស់ប្រធានាធិបតី លោក Donald Trump ។

លោកស្រី ត្រូវបានគេសួរថាតើការលើកលែងទណ្ឌកម្មដែលអនុញ្ញាតឱ្យអ៊ីរ៉ាក់បង់ប្រាក់ទៅឱ្យអ៊ីរ៉ង់សម្រាប់អគ្គិសនី នឹងត្រូវបានបន្តថ្មី ឬយ៉ាងណា។
លោកស្រីបាននិយាយថា «យើងពុំមានអ្វីដែលត្រូវប្រកាសទាក់ទងនឹងការលើកលែងអគ្គិសនីបច្ចុប្បន្នដែលផុតកំណត់នៅថ្ងៃទី៨ ខែមីនា នោះទេ យើងកំពុងពិនិត្យមើលឡើងវិញទាំងអស់នូវការលើកលែងទណ្ឌកម្មដែលមានស្រាប់ ដែលនឹងផ្តល់ឱ្យអ៊ីរ៉ង់នូវកម្រិតនៃការបន្ធូរបន្ថយសេដ្ឋកិច្ច ឬហិរញ្ញវត្ថុ»។