កំណើនកាត់បន្ថយបុគ្គលិករបស់អាមេរិក ឡើងជាង ២០០% នៅខែកុម្ភៈ ក្នុងជួររដ្ឋាភិបាលសហព័ន្ធ

2025/03/07 12:01:48 pm        133

ការបញ្ឈប់ការងារដែលប្រកាសដោយនិយោជកអាមេរិក បានកើនឡើងដល់កម្រិតមិនធ្លាប់ឃើញពីមុនមកចាប់តាំងពីវិបត្តិសេដ្ឋកិច្ចពីរលើកចុងក្រោយ ស្របពេលមានកិច្ចប្រឹងប្រែងបន្ថយកម្លាំងពលកម្មរបស់រដ្ឋាភិបាលសហព័ន្ធដ៏ធំ ការលុបចោលកិច្ចសន្យាការងារ និងការភ័យខ្លាចនៃសង្គ្រាមពាណិជ្ជកម្ម ដោយនេះបានផ្តល់សញ្ញាច្បាស់លាស់បំផុតនៃចំនួនជនរងគ្រោះដ៏ច្រើនលើទីផ្សារការងារ ព្រោះតែគោលនយោបាយរបស់រដ្ឋបាលលោកប្រធានាធិបតី Donald Trump។

ក្រុមហ៊ុនផ្គត់ផ្គង់ទីផ្សារសកល Challenger និង Grey & Christmas បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (០៦ មីនា) ថា ការកាត់បន្ថយបុគ្គលិកដែលគ្រោងទុកនោះឡើងដល់ ២៤៥% ត្រឹមតួលេខ ១៧២.០១៧មុខតំណែង កាលពីខែមុន ដែលជាកម្រិតខ្ពស់បំផុតតាំងពីខែកក្កដា ឆ្នាំ២០២០មក នៅពេលសេដ្ឋកិច្ចស្ថិតក្នុងវិបត្តិជំងឺរាតត្បាតកូវីដ១៩។ នេះក៏ជាចំនួនសរុបក្នុងខែកុម្ភៈខ្ពស់បំផុត គិតចាប់តាំងពីវិបត្តិសេដ្ឋកិច្ចដ៏ធំកាលពី ១៦ឆ្នាំមុនមក។

រដ្ឋាភិបាលផ្ទាល់ជាអ្នកបញ្ឈប់ការងារភាគច្រើន ដោយក្រុមហ៊ុន Challenger បានតាមដានឃើញតួលេខ ៦២.២៤២មុខតំណែង ដែលត្រូវបានប្រកាសកាត់បន្ថយដោយរដ្ឋាភិបាលសហព័ន្ធចំនួន ១៧ទីភ្នាក់ងារផ្សេងៗគ្នា។ រដ្ឋាភិបាលក៏បានបញ្ឈប់បុគ្គលិកប្រហែល ៦២.៥៣០នាក់ ក្នុងរយៈពេលពីរខែដំបូងនៃឆ្នាំនេះ ដោយកើនឡើងយ៉ាងខ្លាំងបំផុតបើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤។

ក្រសួងប្រសិទ្ធភាពរដ្ឋាភិបាលរបស់មហាសេដ្ឋីបច្ចេកវិទ្យា Elon Musk ឬហៅថា DOGE កំពុងចង់កាត់បន្ថយការចំណាយសាធារណៈ ដែលជាជំហានមួយបណ្តាលឱ្យមានការបង្កកមូលនិធិ ផ្ដាច់ការចំណាយយ៉ាងច្រើន និងការបោសសម្អាតបុគ្គលិករដ្ឋាភិបាលសហព័ន្ធរាប់ម៉ឺននាក់ រួមទាំងអ្នកវិទ្យាសាស្ត្រ និងបុគ្គលិកនៅវិស័យសំខាន់ៗជាច្រើនទៀត៕

អត្ថបទដែលទាក់ទង

ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm        1
ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm        1
អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់

2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm
​មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ គ្រោងនឹងធ្វើទស្សនកិច្ចនៅអ៊ីរ៉ង់ ខណៈភាពតានតឹងក្នុងតំបន់កាន់តែខ្លាំងឡើង
2026/07/23 04:29:43 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am