ហុងគ្រី វេតូលើសេចក្ដីថ្លែងការណ៍រួមអំពីការគាំទ្រអ៊ុយក្រែន ខណៈកិច្ចប្រជុំអឺរ៉ុបបានបិទបញ្ចប់

2025/03/07 07:37:55 pm        145

នាយករដ្ឋមន្ត្រីហុងគ្រី លោក Viktor Orbán បានជ្រើសរើសមិនគាំទ្រ ដោយការវេតូលើសេចក្ដីបិទបញ្ចប់រួមរបស់សហភាពអឺរ៉ុប ស្តីពីការគាំទ្រដល់អ៊ុយក្រែន នៅក្នុងកិច្ចប្រជុំកំពូលដ៏តានតឹងមួយនៅទីក្រុងប្រ៊ុចសែល ដោយបង្ខំឱ្យសេចក្តីថ្លែងការណ៍ទាំងនោះត្រូវបានអនុម័តដោយរដ្ឋសមាជិកចំនួន២៦ ដែលនៅសល់។

ជាមួយគ្នានេះដែរ មេដឹកនាំទាំងអស់ បានយល់ព្រមលើសេចក្តីថ្លែងការណ៍ស្តីពីការពង្រឹងការការពារសមូហភាពរបស់ប្លុកនេះ ដោយដៅលើគំនិតផ្តួចផ្តើម ៥ចំណុច ដែលបានបង្ហាញកាលពីដើមសប្តាហ៍នេះ ដោយប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen ក្នុងគោលបំណងចាក់បញ្ចូលសាច់ប្រាក់ថ្មីក្នុងការបំពាក់អាវុធឡើងវិញឱ្យទ្វីបអឺរ៉ុប។

ថ្លែងទៅកាន់អ្នកសារព័ត៌មានកាលពីល្ងាចថ្ងៃព្រហស្បតិ៍ ប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក Antonio Costa បានការពារការរួបរួមរបស់ប្លុក ដោយនិយាយថា "ហុងគ្រីគឺឯកោ ហើយចំនួន ២៦ គឺច្រើនជាងមួយ" ដោយសំដៅដល់ប្រទេសដែលគាំទ្រសេចក្ដីថ្លែងការណ៍អំពីអ៊ុយក្រែន។

ជំនួបកំពូលវិសាមញ្ញនេះ ត្រូវបានកោះប្រជុំជាដំបូង ដើម្បីឆ្លើយតបទៅនឹងកិច្ចចរចារវាងសហរដ្ឋអាមេរិក និងរុស្ស៊ី ស្តីពីអនាគតរបស់អ៊ុយក្រែន ហើយត្រូវបានចាត់ទុកថាជាការបង្ហាញរួមគ្នានៃឆន្ទៈរបស់សហភាពអឺរ៉ុប ក្នុងការបង្កើនកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន គាំទ្រអ៊ុយក្រែនក្នុងរយៈពេលខ្លី និងធានាស្វ័យភាពជាយុទ្ធសាស្ត្រដើម្បីការពារខ្លួនក្នុងរយៈពេលវែង៕

អត្ថបទដែលទាក់ទង

UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm        4
មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am        52
ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am        50

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ

2026/07/24 12:11:24 pm
​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am
​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm