ប្រមុខការពារជាតិកម្ពុជាប្រាប់ពលរដ្ឋនិងយោធិននៅជាប់ព្រំដែនថៃថារាជរដ្ឋាភិបាលនឹងខិតខំអភិវឌ្ឍតំបន់ព្រំដែនឲ្យក្លាយជាកន្លែងសន្តិភាព

2025/03/07 12:52:44 pm        205

នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា បានប្រាប់​ដល់​​បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាកងកម្លាំងការពារក្រវ៉ាត់ព្រំដែនរវាងកម្ពុជា និងថៃថា រាជ​រដ្ឋាភិបាល​នឹងខិតខំកសាង និងអភិវឌ្ឍតាមក្រវ៉ាត់ព្រំដែនឲ្យក្លាយជាកន្លែងសន្តិភាព និង​ការ​អភិវឌ្ឍ​ឲ្យ​កាន់តែល្អប្រសើរបន្ថែមទៀតដើម្បីគុណប្រយោជន៍របស់ប្រជាជន និងប្រទេស​ទាំង​ពីរ​(កម្ពុជា-ថៃ)។

ក្នុងឱកាស​ចុះសាកសួរសុខទុក្ខបងប្អូនកងទ័ពនៅតាមប៉ុស្តិ៍ប៉មជួរមុខនៃមាតុភូមិ និងតាម​ក្រវ៉ាត់​ព្រំដែន​រវាងកម្ពុជា និងថៃ​ នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនារសៀលថ្ងៃទី៥ ខែមីនា ឆ្នាំ​២០២៥នេះ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​បាន​ចុះពិ​និត្យ​តំបន់ប្រវត្តិសាស្ត្រយោធាតេជោភ្នំ៣២ សំពៅលូន ស្ថិតនៅក្នុងភូមិកូនភ្នំខាងជើង ឃុំ​តាស្តា ស្រុកសំពៅលូន ខេត្តបាត់ដំបង ដែលមានចំងាយពីព្រំដែនថៃប្រមាណ ២០០ ម៉ែត្រ។

ក្រោយ​ចុះត្រួតពិនិត្យ តំបន់ប្រវត្តិសាស្ត្រយោធាតេជោភ្នំ៣២នោះ នាយឧត្តមសេនីយ៍ ទៀ សីហា ក៏​បានជួបសំណេះសំណាលជាមួយកងការពារព្រំដែន និងប្រជាពលរដ្ឋនៅជាប់ព្រំដែនរវាងកម្ពុជា និង​ថៃ ផងដែរ ដោយក្នុងពិធីសំណេះសំណាលនោះ នាយឧត្តមសេនីយ៍ ទៀ សីហា បាន​ប្រាប់​ដល់​បង​ប្អូនប្រជាពលរដ្ឋក៏ដូចជាកងកម្លាំងការពារព្រំដែនថា«រាជរដ្ឋាភិបាលកម្ពុជា ក្រោមការ​ដឹកនាំរ​បស់​សម្តេចធិបតី ហ៊ុន ម៉ាណែត បានខិតខំអភិវឌ្ឍ​តំបន់​ព្រំដែន​អោយ​ក្លាយ​ជា​ព្រំដែន​សន្តិភាព​ ដើម្បីប្រជាជន​ប្រទេស​ទាំង​ពី​រ​មាន​ភាព​ងាយស្រួ​លក្នុ​ងកា​រផ្លា​ស់ប្តូ​រ​ប្រកប​មុខ​របរ​រក​ស៊ី​បាន​ងាយស្រួល» ។

ក្នុងឱកាសចុះពិនិត្យតំបន់ប្រវត្តិសាស្ត្រយោធាតេជោភ្នំ៣២សំពៅលូននោះដែរ នាយឧត្តមសេនីយ៍ ទៀ សីហា ក៏បានសម្តែង​ការ​គាំទ្រ​ចំពោះ​កិច្ច​ការ​ប្រវត្តិសាស្រ្ត​យោធា​ដែល​បាន​ធ្វើ​កន្លង​មក​នៅ​តំបន់​ភ្នំ៣២ នេះដែរ ហើយឯកឧត្តមបានឯកភាពចំពោះការរៀបចំជាតឹកតាងតំបន់នេះ ដើម្បី​អោយ​យុវជនជំនាន់ក្រោយបានឃើញពីប្រវត្តិសាស្ត្រយោធា ដែលជាជំនួយ​ដល់​វិស័យ​ទេសចរណ៍​ផងដែរ។

សូមបញ្ជាក់ថា តំបន់ប្រវត្តិសាស្ត្រយោធាតេជោ ភ្នំ៣២ សំពៅលូន គឺជាអតីត ទីតាំង​របស់​រណសិរ្យ ២៥០ របស់កម្ពុជាប្រជាធិបតេយ្យ ដែលពីអតីតកាល មានឯកឧត្តម នី កន ជា​ប្រធាន​រណសិរ្យ ២៥០ ហើយក្នុងពេលបច្ចុប្បន្ននេះ ឯកឧត្តម ជាទីប្រឹក្សាក្រសួងការពារជាតិផងដែល។ តំបន់​ភ្នំ ៣២ សំពៅលូន គឺជាអតីតសមរភូមិស៊ីសុផុនខាងត្បូង ដែលបានបង្កើតឡើងក្នុងឆ្នាំ ១៩៨២ ។ តឹកតាងប្រវត្តិសាស្ត្រ ដែលបានបន្សល់ទុកនៅតំបន់ប្រវត្តិសាស្រ្តយោធាតេជោភ្នំ៣២ សំពៅលូន មាននៅសល់អតីតផ្ទះរបស់រណសិរ្យ ២៥០ មានចំនួន២ ខ្នង សាងសង់ពីឈើ ផ្ទះ​ធំ​មួយ​ខ្នង ជាសាលាប្រជុំរៀនសូត្រនយោបាយ ទហំ ១៨ គុណ ២៣ម៉ែត្រ និង ផ្ទះតូច ១ខ្នង​ទំហំ​៧ គុណ៩ម៉ែត្រ សាងសង់ពីឈើ សំរាប់កម្មាភិបាល ឡើងមកប្រជុំ រៀនសូត្រ និងស្នាក់នៅ។

តំបន់​ប្រវត្តិសាស្ត្រយោធាតេជោភ្នំ៣២ សំពៅលូន ជាកន្លែងដែលសម្តេចតេជោ ហ៊ុន សែន កាល​ពី​នៅថ្ងៃ​ទី១៨ ខែវិច្ឆិកា ឆ្នាំ១៩៩៦ បានអញ្ជើញមកទទួល និងសំណេះសំណាល​ជា​មួយ​កម្លាំង​រណ​សិរ្ស​២៥០ ដែលបានធ្វើសមាហរណកម្មចូលមករួមរស់ជាមួយរាជរដ្ឋាភិបាល, ជាកន្លែង​ដែល​កម្លាំង​សមាហរណកម្ម មានមោទនភាពបំផុតក្នុងជីវិតរបស់ខ្លួន ដែលទទួលបាននូវសិទ្ធសេរីភាព និង​សន្តិភាពដែលពុំធ្លាប់មានកន្លងមក ក្រោមនយោបាយ ឈ្នះ ឈ្នះ របស់សម្តេចតេជោ ដែល​ផ្តល់​នូវ​ស្នាមញញឹមដល់ពួកគេ៕ អត្ថបទ៖ បាន ចក់

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 04:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am