UN​៖ មនុស្ស​ស្លាប់​ដោយសារ​សង្គ្រាម​នៅ​យេ​មែន​នឹង​ឡើង​ដល់​ជាង ​៣៧​ម៉ឺន​នាក់​នៅ​ដំណាច់​ឆ្នាំនេះ

2021/11/24 02:39:30 pm        482

​យេមែន៖ របាយការណ៍​ថ្មី​មួយ​របស់​អង្គការសហប្រជាជាតិ​បាន​ព្យាករណ៍​ថា ចំនួន​មនុស្ស​ស្លាប់​ដោយសារ​សង្គ្រាម​នៅ​ក្នុង​ប្រទេស​យេ​មែននឹង​កើន​ឡើង​ដល់​ជាង ៣៧៧​,០០០​នាក់​នៅ​ដំណាច់​ឆ្នាំ២០២១​ នេះរួម​ទាំង​អ្នក​ទាំងឡាយ​ដែល​បាន​ស្លាប់​ដោយសារ​មូលហេតុ​ផ្ទាល់ និង​ប្រយោល​។

​នៅ​ក្នុង​របាយការណ៍​មួយ​ចេញផ្សាយ​កាលពី​ថ្ងៃ​អង្គារ កម្មវិធី​អភិវឌ្ឍន៍​អង្គការសហប្រជាជាតិហៅ​កាត់​ថា (UNDP) បាន​ប៉ាន់ប្រមាណ​ថា ៧០%​ នៃ​អ្នក​ដែល​បាន​ស្លាប់ នឹង​ជា​កុមារដែលមាន​អាយុ​ក្រោម ​៥​ឆ្នាំ​។ ​របាយការណ៍​នេះ​បាន​រកឃើញថា ៦០%​ នៃ​អ្នកស្លាប់​គឺ​ដោយ​សារ​មូលហេតុ​ប្រយោលដូចជា ភាពអត់ឃ្លាន និង​ជំងឺ​ដែល​អាច​ទប់ស្កាត់បាន ចំណែក​អ្នកស្លាប់​ដោយ​មូលហេតុ​ផ្ទាល់​វិញមានដូចជា នៅក្នុង​ការ​វាយ​ប្រយុទ្ធ​គ្នា​នៅ​សមរភូមិ និង​ក្នុងការ​វាយឆ្មក់​តាម​អាកាស​ជាដើម​។ ​ប្រទេស​យេ​មែនបាន​ធ្លាក់​ចូលក្នុង​ជម្លោះចាប់តាំងពី​ឆ្នាំ២០១៤ ​មក នៅពេលដែល​ក្រុម​ចលនា​ឧទ្ទាម​ហ៊ួ​ទីបាន​ដណ្ដើម​រឹបអូសយ៉ាងច្រើន ​នៃ​ដែនដី​នៅ​តំបន់​ភាគ​ខាងជើង​ប្រទេសរួមទាំង​រដ្ឋធានី​សា​ណា ខណៈដែល​រដ្ឋាភិបាល​ប្រទេស​នេះបាន​រត់គេច​។

កាលពី​ខែមីនា ឆ្នាំ២០១៥ កងកម្លាំង​ចម្រុះ​នៃ​បណ្ដា​ប្រទេស​នៅ​អារ៉ាប់ដឹកនាំ​ដោយ​អារ៉ាប៊ីសាអ៊ូឌីត បានធ្វើ​អន្តរាគមន៍ក្នុង​សង្គ្រាម​នេះក្នុង​បំណង​ដ​ណ្ដើ​មអំណាច​ជូន​រដ្ឋាភិបាល​វិញ។ ​ជម្លោះ​នេះត្រូវបាន​ជាប់គាំង​រយៈ​ពេល​ជាច្រើន​ឆ្នាំ ដែលជា​ហេតុ​រុញ​ដោល​ប្រទេស​យេ​មែនឲ្យ​ធ្លាក់ចូល​មាត់ជ្រោះ​នៃ​គ្រោះ​ទុរ្ភិក្ស និង​មនុស្ស​រ៉ាប់​ម៉ឺន​នាក់​ត្រូវបាន​សម្លាប់​។​ ស្ថានភាព​របស់​ប្រទេស​នេះ​ត្រូវបាន​អង្គការសហប្រជាជាតិ​ពិពណ៌នា​ថា​ ជា​គ្រោះមហន្តរាយ​មនុស្សធម៌​ធ្ងន់ធ្ងរ​បំផុតក្នុង​ពិភពលោក។ ​មនុស្ស​យ៉ាងហោចណាស់ ១៥​.៦​លាន​នាក់កំពុង​រស់នៅក្នុងភាពក្រីក្រ​ខ្លាំង​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        1
អ្នករាយការណ៍ពិសេសសិទ្ធិមនុស្ស UN ប្រចាំកម្ពុជាចង់​ទៅ​ពិនិត្យ​ស្ថានភាព​ជនភៀស​សឹក​កម្ពុជា​ដោយ​ផ្ទាល់
2026/07/22 07:16:08 pm        382
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        322

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm