រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ចាប់ផ្តើមតភ្ជាប់បំពង់មេនាំទឹកពីស្ថានីយ៍កោះនរា ចូលរោងចក្រនិរោធ

2025/03/07 09:53:35 pm        378

ភ្នំពេញ ៖ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ចាប់ផ្តើមតភ្ជាប់បំពង់មេនាំទឹកចេញពីស្ថានីយ៍បូមទឹកឆៅកោះនរា បន្ទាប់ពីស្ថានីយ៍មួយនេះបានសាង សង់រួចរាល់ ដែលការតភ្ជាប់នេះអនុវត្តតាមបច្ចេកវិទ្យាទំនើបរបស់ប្រទេសជប៉ុន ដោយគ្មានការផ្អាកកិច្ចដំណើរររោងចក្រ ឬផ្អាកការផ្គត់ ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋនោះឡើយ។

​ឯកឧត្តម ឡុង ណារ៉ូ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុក ជាអគ្គនាយកនៃរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ លើកឡើងនៅ ក្នុងការតភ្ជាប់បំពង់មេនាំទឹកពីស្ថានីយបូមទឹកឆៅកោះនរា ទៅកាន់រោងចក្រផលិតទឹកស្អាតនិរោធ នៅល្ងាចថ្ងៃទី៦ ខែមីនា ម្សិលមិញ នេះថា ជុំវិញស្ថានីយបូមទឹកឆៅកោះនរា មកដល់ពេលនេះបានសាងសង់រួចរាល់ជាស្ថាបពរហើយ បច្ចុប្បន្នរដ្ឋាករទឹកស្វយ័តក្រុង ភ្នំពេញ បាននិងកំពុងធ្វើរតភ្ជាប់ដាក់បំពង់មេចេញពីស្ថានីយបូមទឹកឆៅនេះ ទៅកាន់រោងចក្រផលិតទឹកស្អាតនិរោធជំហានទី១ និង ជំហានទី២ ក៏ដូចជាគម្រោងនៃការពង្រីករោងចក្រផលិតទឹកស្អាតនិរោធជំហានទី៣ផងដែរ។

ឯកឧត្តម បន្តឱ្យដឹងថា ស្ថានីយបូមទឹកឆៅកោះនរានេះ មានសមត្ថភាពផលិតទឹកបានចំនួន ៤០ ម៉ឺនម៉ែត្រគីប ក្នុងមួយថ្ងៃ ក្នុងនោះរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានកំពុងតភ្ជាប់បំពង់មេពីរោងចក្រកោះនរា មកកាន់បំពង់មេដែលមានស្រាប់ នៅតាមបណ្តាយ ផ្លូវជាតិលេខ១ ដែលមានមុខកាត់ ១.៦០០ មីលីម៉ែត្រ ។ ឯកឧត្តម លើកឡើងឱ្យដឹងថា ជុំវិញការភ្ជាប់បំពង់មេនាំទឹកនេះ នាកន្លងមក នៅពេលដែលមានការតភ្ជាប់ យើងត្រូវបិតរោងចក្រទាំងស្រុងក្នុងរង្វង់១សប្តាហ៍ ដើម្បីធ្វើការតភ្ជាប់បណ្តាញនេះ, តែបច្ចុប្បន្នរដ្ឋាករទឹក ស្វយ័តក្រុងភ្នំពេញ បានអនុវត្តតាមបច្ចេកវិទ្យាទំទើបរបស់ប្រទេសជប៉ុន ជាក់ស្តែងការតភ្ជាប់បំពង់មេនាំទឹកពីកោះនរានេះ គឺមិនមាន ការបិតរោងចក្រនោះឡើយ ព្រោះការបិតរោងចក្រអាចធ្វើឱ្យប៉ះពាល់ដល់ការផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋ។

សូមបញ្ជាក់ថា ចំពោះគម្រោងស្ថានីយបូមទឹកឆៅថ្មីកោះនរា គឺជាការដោះដូរស្ថានីយបូមទឹកចាស់នៅក្តីតាកុយ ជាមួយក្រុមហ៊ុន OCIC ដោយក្នុងនោះចំពោះការសាង់សង់គម្រោងស្ថានីយបូមទឹកឆៅនេះ ក្រុមហ៊ុន OCIC ទទួលបានការឧបត្តម្ភ និងគាំទ្រទាំងស្រុងដូចជា ការផ្តល់ទីប្រឹក្សាបច្ចេកទេស, សំណង់ស៊ីវិល, អេឡិចត្រូមេកានិច និងការដាក់បំពងមេ នាំទឹកឆៅតភ្ជាប់ទៅរោងចក្រ, សរុបការចំណាយ ថវិកាទាំងអស់ ក្នុងរង្វង់ប្រមាណពី ២៧ ទៅ ២៨ លានដុល្លារអាមេរិក ដោយស្ថានីយបូមទឹកឆៅថ្មីនេះ នឹងបូមទឹកទៅកាន់រោងចក្រ និរោធជំហានទី១, និរោធជំហានទី២ ជំនួសស្ថានីយបូមទឹកឆៅចាស់នៅក្តីតាកុយ ហើយគម្រោងនេះ នឹងមានសមត្ថភាពអាចបញ្ជូន ទឹកឆៅទៅកាន់រោងចក្រនិរោធជំហានទី៣ និងជំហាន ៤ ជាបន្តបន្ទាប់ទៀត៕

អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        125
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        110

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm