កសិករមួយចំនួនក្នុងឃុំថ្មពេជ្រ ទទួលបានការកៀរពង្រាបដីស្រែដោយប្រព័ន្ធឡាហ្ស៊ែរ ពីរាជរដ្ឋាភិបាល

2025/03/07 10:45:20 pm        520

ត្បូងឃ្មុំ ៖ ឯកឧត្តម ចាន់ ចេស្តា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅរសៀលថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៥ បានចុះជួបសំនេះសំណាលជាមួយប្រជាពលរដ្ឋ និងពិនិត្យសកម្មភាពកៀរពង្រាបដីស្រែដោយប្រព័ន្ធឡាហ្ស៊ែរ ក្នុងគម្រោងខ្សែច្រវាក់​ផលិតកម្ម​ដោយភាតរៈបរិស្ថាននៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅភូមិថ្មពេជ្រ ឃុំថ្មពេជ្រ ស្រុកត្បូងឃ្មុំខេត្តត្បូងឃ្មុំ ។

ឯកឧត្តម ចាន់ ចេស្តា បានសំដែងនូវការអបអរសាទរដល់បងប្អូន ប្រជាពលរដ្ឋដែលទទួលបានការ​គាំទ្រ​ពី​រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត តាមរយៈគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរបរិស្ថាននៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលនៅតែកំណត់ កសិកម្មជាវិស័យអាទិភាព ក្នុងការជួយរក្សាសន្តិសុខស្បៀងផង ជាចំណូលរបស់គ្រួសារកសិករផង បង្កើតការងារ ផង និងគាំទ្រដល់ចរន្តសេដ្ឋកិច្ចជាតិផងដែរ។ រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧នៃរដ្ឋសភា បានដាក់ចេញនូវកម្មវិ ធីគោលនយោបាយទី៥និងទី៦ សម្រាប់វិស័យកសិកម្ម សំដៅលើកកម្ពស់ផលិតភាពកសិកម្ម គុណភាពកសិផល ស្ថេរភាពថ្លៃ និងនិរន្តរភាពទីផ្សារ តាមរយៈការបង្កើតសហគមន៍កសិកម្មទំនើប ការដាក់មន្ត្រីកសិកម្មឃុំ គ្រប់ឃុំ ព្រមទាំងផ្តល់ហិរញ្ញប្បទាន ១០០លានដុល្លារ ​គាំទ្រដល់សហគមន៍កសិកម្មលើក​កម្ពស់ខ្សែច្រវាក់​តម្លៃផលិតកម្ម កសិកម្ម។

បើតាមលោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ បានឲ្យដឹងថា ការកៀរពង្រាបដីដោយប្រព័ន្ធឡាហ្រ៊ែរ អនុវត្តដោយគម្រោងខ្សែច្រវាក់ផលិត កម្មដោយ​ភាតរៈបរិស្ថាន (CFAVC) នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលជាគម្រោងរបស់​រាជរដ្ឋាភិបាលកម្ពុជា គាំទ្រថវិកាពីហិរញ្ញប្បទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី។ តាមផែនការការកៀរពង្រាបដីស្រែនៅខេត្តត្បូងឃ្មុំ លើផ្ទៃដី ៥៥០.៥៧ហិកតា ដោយបានជ្រើសរើសទីតាំងចំនួន ៦ ក្នុងស្រុកត្បូងឃ្មុំ ពញាក្រែក ក្រូចឆ្មារ និងស្រុកតំបែរ ដែលមានប្រព័ន្ធធារាសាស្ត្រអាចស្រោចស្រពដំណាំស្រូវមានដូចជា ១ - ប្រព័ន្ធធារាសាស្ត្រត្រពាំងត្រស់ នៅឃុំថ្មពេជ្រ ស្រុកត្បូងឃ្មុំ មានផ្ទៃដី ៥៨,៣០ហិកតា មានកសិករទទួល ផល១៦៦ គ្រួសារ ។ ២-សហគមន៍កសិកម្មបារាយរុងរឿង ប្រព័ន្ធធារាសាស្ត្រត្បូងដំរី នៅឃុំឈូក ស្រុកក្រូចឆ្មារ មាន ផ្ទៃដី ១៤៥.២២ ហិកតា មានកសិករទទួលផល ៧២ គ្រួសារ ។ ៣-សហគមន៍កសិកម្មតំបែររុងរឿង នៅឃុំតំបែរ ស្រុកតំបែរ មានផ្ទៃដី ៥៧.៨៧ ហិកតា មានកសិករទទួលផល១៣១ គ្រួសារ។ ៤-សហគមន៍កសិកម្មរំដួលដូនតី នៅឃុំដូនតី ស្រុកពញាក្រែក មានផ្ទៃដី ១៥១.៣៨ ហិកតា មានកសិករទទួលផល ៣១៩ គ្រួសារ។ ៥-សហគមន៍កសិកម្មកសិករតំបែរ ប្រព័ន្ធធារា សាស្ត្រជាំតាហឹង នៅឃុំទឹកជ្រៅ ស្រុកតំបែរ មាន ផ្ទៃដី ៣៨.៧៣ ហិកតា មានកសិករទទួលផល ៧៥ គ្រួសារ។ និង ៦- សហគមន៍កសិកម្មសាមគ្គីកក់ នៅឃុំកក់ ស្រុកពញាក្រែក មានផ្ទៃដី ៩៩.០៧ ហិកតា មានកសិករទទួលផល២១៤ គ្រួសារ។

លោក ហេង ពិសិដ្ឋ ឳ្យដឹងទៀតថា បច្ចុប្បន្នការកៀរពង្រាបដីស្រែដោយប្រព័ន្ធឡាហ៊្សែរ គឺជាការរួមសហការរវាងដៃគូពាក់ព័ន្ធជាច្រើន ដើម្បីជំរុញការរៀបចំដីដាំដុះដំណាំស្រូវ ប្រកប ដោយប្រសិទ្ធភាព និងនិរន្តរភាព ទាំងនៅទីវាល និងក្នុងខ្សែច្រវាក់តម្លៃស្រូវអង្ករ។ ការកៀរពង្រាបដីស្រែដោយប្រព័ន្ធឡាហ៊្សែរ បានបញ្ជូលបច្ចេកវិទ្យាថ្មីក្នុងការរៀបចំដីកសិកម្មដោយកៀរពង្រាបដីរាប ស្មើល្អ ក្នុងគោលបំណងកាត់បន្ថយការប្រើប្រាស់ទឹក ប្រើប្រាស់ជីមាន ប្រសិទ្ធភាព បង្កើនទិន្នផល និងដើម្បីបន្សាំទៅនឹងការប្រែប្រួលអាកាសធាតុបច្ចុប្បន្ននេះ។ ប្រសិទ្ធភាពនៃការកៀរពង្រាបដីស្រែឲ្យបានរាបស្មើ នឹងធ្វើឲ្យប្រសើរឡើងនូវទិន្នផលស្រូវ កាត់បន្ថយពេលវេលាប្រតិបត្តិការផ្សេងៗទៀត ដើម្បីគ្រប់គ្រងកត្តាចង្រៃ នឹងធ្វើឲ្យស្រូវចេញផ្កា ផ្លែ ទុំស្រុះគ្នា ទំហំគ្រាប់ប៉ុនគ្នា ព្រមទាំងបង្កើនទាំងគុណភាពគ្រាប់ មានភាពងាយស្រួល ដល់​ប្រតិបត្តិការសម្រាប់គ្រឿងយន្តកសិកម្មនិងឧបករណ៍សិកម្ម មុននិងក្រោយប្រមូលផល ហើយចំណុចពិសេសគឺ ពេលកិនស្រូវទទួលបានអង្ករដើមល្អ ត្រូវស្តង់ដារដែលរោងម៉ាស៊ីន​កិនស្រូវទទួលទិញ៕ ដោយ ៖ ជឹង សេងឡុង 

អត្ថបទដែលទាក់ទង

អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1
ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm        1
រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm