រដ្ឋមន្រ្តីការងារ៖ ស្ត្រីប្រមាណ ៥៥% កំពុងបម្រើការទាំងក្នុងស្ថាប័នរដ្ឋ និងឯកជន

2025/03/07 10:50:14 pm        610

ស្របពេលរាជរដ្ឋាភិបាលអបអរសាទរខួបលើកទី១១៤ នៃទិវាអន្ដរជាតិនារី ៨ មីនា ឆ្នាំ២០២៥ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថា នៅកម្ពុជាស្រ្តីដែលធ្វើការក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធគឺមានអត្រាលើសបុរសរហូត ៥៥ ភាគរយ ទាំងនៅក្នុងវិស័យឯកជន និងរដ្ឋ។ ក្នុងនោះ នៅក្នុងវិស័យកាត់ដេរ មានចំនួនកម្មករនិយោជិកជាស្រ្តីប្រមាណ ៧០ ម៉ឺននាក់ ស្មើនឹង៧៦ ភាគរយនៃចំនួនកម្មករនិយោជិកសរុបនៃឧស្សាហកម្មកាត់ដេរទាំងមូល។

រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា នៅតែបន្តលើកកម្ពស់សមភាពយេនឌ័រ ដោយមានគោលការណ៍បង្កើនចំនួនស្ត្រីក្នុងជួររាជរដ្ឋាភិបាលទាំងថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិពី ២០% ទៅ ៥០%។

ឯកឧត្តម ហេង សួរ បានបញ្ជាក់បែបនេះ ក្នុងពិធីអបអរសាទរខួបលើកទី១១៤ នៃទិវាអន្ដរជាតិនារី ៨ មីនា ឆ្នាំ២០២៥ ក្រោមប្រធានបទ "សិទ្ធិ សមភាព និងភាពអង់អាច ចំពោះស្រ្តីនិងក្មេងស្រីគ្រប់រូប” ដែលរៀបចំដោយក្រសួងការងារ និងបណ្ដុះបណ្តាលវិជ្ជាជីវៈ កាលពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២៥ នៅឯខេត្តសៀមរាប។

ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងទៀតថា នៅកម្ពុជាស្រ្តីដែលធ្វើការក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធគឺមានអត្រាលើសបុរសគឺ ៥៥ភាគរយជាស្រ្តីធ្វើការនៅក្នុងវិស័យឯកជន និងរដ្ឋ គិតត្រឹមឆ្នាំ២០២៥។ ប្រសិនបើធៀបនឹងប្រទេសដទៃទៀតជារួមគឺស្រ្តីក្នុងចំណោមកម្លាំងពលកម្មក្នុងប្រព័ន្ធសរុបមានប្រហាក់ប្រហែលពី ៤៧-ទៅ ៤៨ភាគរយ ប៉ុន្តែនៅកម្ពុជាមានអត្រានេះរហូតដល់ ៥៥ភាគរយ ដែលនេះជាមោទនភាពមួយសម្រាប់ប្រទេសកម្ពុជា។

ឯកឧត្តមរដ្ឋមន្រ្តី បន្តថា ក្នុងនោះ នៅក្នុងវិស័យកាត់ដេរ មានកម្មករនិយោជិតជាស្រ្តីច្រើនជាងគេរហូតដល់ ៧១ម៉ឺននាក់ ស្មើនឹងជាង ៧៦%នៃកម្លាំងពលកម្មសរុបក្នុងវិស័យនេះទាំងមូល ខណៈស្រ្តីធ្វើការក្រៅវិស័យកាត់ដេរ ក្នុងចំណោម កម្មករនិយោជិតសរុបជាង ៩០ម៉ឺននាក់ មានស្ត្រីប្រមាណ ៣៧ម៉ឺននាក់ ស្មើនឹង ៤១%។

រាជរដ្ឋាភិបាលកម្ពុជាបានបន្តលើកកម្ពស់សមភាពយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្ត្រីនិងក្មេងស្រី នៅគ្រប់វិស័យជាអាទិភាព ក្នុងរបៀបវារៈគោលនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ តាមរយៈការពង្រឹងភាពជាពលរដ្ឋក្នុងសង្គមដែលមានអារ្យធម៌ខ្ពស់ ប្រកបដោយសីលធម៌ សមធម៌ និងបរិយាបន្ន ដែលក្នុងនោះ “ស្ត្រី គឺជាស្នូល - ។

យុទ្ធសាស្ត្រទី៥ នៃនារីរតនៈទី៦ (២០២៤-២០២៨)នៃក្រសួងកិច្ចការនារី បានផ្តោតលើ ស្ត្រីក្នុង ភាពជាអ្នកដឹកនាំ និងអភិបាលកិច្ចបង្ហាញថា សមាមាត្រស្ត្រីស្ថិតក្នុងតំណែងសេចក្តីសម្រេចក្នុងវិស័យសាធារណៈ មានការកើនឡើងជាបន្តបន្ទាប់ ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ នេះ គឺដោយសាររាជរដ្ឋាភិបាលមានគោលការណ៍ជ្រើសរើសបុគ្គលិកថ្មី ដោយផ្តោតការយកចិត្តទុកដាក់ក្នុងការបង្កើនចំនួនស្ត្រីពី២០% ទៅ៥០%។

របាយការណ៍អភិវឌ្ឍន៍ធនធានមនុស្សក្នុងតំបន់ឆ្នាំ២០២៤ របស់កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិបាន បញ្ជាក់ថា កម្ពុជាមានវឌ្ឍនភាពគួរឱ្យកត់សម្គាល់ក្នុងការលើកកម្ពស់សមភាពយេនឌ័រ ដោយផ្អែកលើភាគរយស្ត្រី នៅរដ្ឋសភា ការអប់រំ កម្លាំងពលកម្ម ក៏ដូចជាអាត្រាមរណៈភាពដោយគម្លាតយេនឌ័របានធ្លាក់ចុះពី០.៦៧៩ នៅ ឆ្នាំ១៩៩០ មកត្រឹម០.៤៦១ នៅឆ្នាំ២០២៣។ ទាំងនេះ បានធ្វើឱ្យកម្ពុជាស្ថិតក្នុងចំណាត់ថ្នាក់១១៦ ក្នុង ចំណោម១៧០ប្រទេសសម្រាប់សន្ទស្សវិសមភាពយេនឌ័រ ឆ្នាំ២០២៣។

ក្នុងបរិបទកម្ពុជា ក្នុងវិស័យសាធារណៈនយោបាយ និងភាពជាអ្នកដឹកនាំ ស្ត្រីជាសមាជិករដ្ឋសភា បច្ចុប្បន្នភាពមាន១៣.៦០%(ឆ្នាំ២០២៣) ក្នុងនោះចំនួន០១រូប ជាប្រធានសភានិងចំនួន០២រូបទៀត ជា ប្រធានគណៈកម្មការជំនាញ។ ស្ត្រីជាសមាជិកព្រឹទ្ធសភាមានការកើនឡើងពី១៤.៧៥% (ឆ្នាំ១៩៩៩) ដល់ ១៧.៧៤% (ឆ្នាំ២០២៤)។ ចំណែកស្ត្រីដែលមានតួនាទីជាអនុរដ្ឋលេខាធិការ មាន៥៥% និងតំណែងរដ្ឋ លេខាធិការមាន៤២%៕

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        77
តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am        48
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        183

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ

2026/07/24 12:11:24 pm
​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am
​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm